សិល្បៈ&កម្សាន្ត

កាន់តែខ្លោចចិត្ត!! សឿ សុធារ៉ា ទម្លាយថាខ្លួនមានជំងឺសរសៃប្រសាទរយៈពេល៥ឆ្នាំហើយ លេបថ្នាំជាប្រចាំ រយៈពេល ៣ឆ្នាំ…

សិល្បៈ៖ តារាសម្ដែងអ្នកនាង សឿ សុធារ៉ា ប្រិយមិត្តភាគច្រើនច្បាស់ជាបានជ្រាបរួចមកហើយអំពីជីវិតកម្សត់របស់អតីតតារាសម្ដែងរូបនេះដែលជួបប្រទះនាពេលកន្លងមក ថ្មីៗនេះម្ដាយរបស់អ្នកនាងទើបនឹងទទួលមរណៈភាពផងដែរដែលគួរឲ្យអាសូរជាខ្លាំងក្នុងនោះ សឿ សុធារ៉ា បានរៀបរាប់នូវរឿងរ៉ាវជាច្រើនក្នុងជិវិតដែលកាន់តែគួរឲ្យខ្លោចចិត្តទៅទៀតនោះគឺនាង មានជំងឺសរសៃប្រសាទរយៈពេលជាង ៥ឆ្នាំមកហើយ។

Thank you for reading this post, don't forget to subscribe!

គួរបញ្ជាក់ផងដែរថា ក្រោយរៀបចំពិធីបុណ្យសព និងបុណ្យ ៧ ថ្ងៃម្ដាយរួចអ្នកនាង សឿ សុធារ៉ា និង កូនៗបានស្នាក់នៅវត្តអារាម ដើម្បីកាន់ទុក្ខជូនម្ដាយរហូតដល់គ្រប់ ១០០ ថ្ងៃ និងជួយការងារផ្សេងៗនៅក្នុងវត្តផងដែរគួរឲ្យស្រណោះអតីតតារាសម្ដែងរូបនេះយ៉ាងខ្លាំង។

យ៉ាងណាមិញរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលដែល សឿ សុធារ៉ា បានទម្លាយថ្មីៗនេះស្ទើរមិនគួរឲ្យជឿអំពីស្ថានភាពសុខភាពនាង ដោយអតីតតារាសម្ដែងរូបនេះបញ្ជាក់ថាខ្លួនមានជំងឺសរសៃប្រសាទរយៈពេល ៥ ឆ្នាំមកហើយ ដែលក្នុងនោះនាងបានប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយនេះជាប្រចាំរយៈ ៣ ឆ្នាំមកហើយដែរ។

បន្ទាប់ពីទម្លាយពីស្ថានភាពជំងឺហើយ សឿ សុធារ៉ា ក៏បានលើកឡើង នាងពិតជាចង់ជាសះស្បើយដូចកាលពីមុនវិញណាស់ នាងចង់និយាយទៅឱ្យអ្នកដទៃស្ដាប់នាងយល់ដូចកាលពីមុនឡើងវិញ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ សឿ សុធារ៉ា ខាងក្រោម ៖

អត្ថបទទាក់ទង

Back to top button