ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសឈឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ…

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានចុះឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ ជាផ្លូវការហើយ ជាមួយគណៈកម្មការរៀបចំ ការបោះឆ្នោតសហព័ន្ធ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ហើយបានបង្កើតគណៈកម្មាធិការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្មីមួយ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

Thank you for reading this post, don't forget to subscribe!

តាមរយៈការចុះឈ្មោះខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះ នឹងក្លាយជាអ្នកសាធារណរដ្ឋដំបូងគេ ដែលបានចុះឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២៤ ហើយលោកក៏នឹងក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេម្នាក់ដែលចាញ់ឆ្នោតម្ដងហើយ ហើយចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងរយៈពេល ជាង១ស.វមកនេះដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបង្ហើបពីចេតនាឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកតំណាងឱ្យបក្សសាធារណរដ្ឋជាច្រើនលើកមកហើយ ប៉ុន្តែការប្រកាស នៅពេលនេះធ្វើឡើងនៅចំពេលដែលគណបក្សសាធារណរដ្ឋ ទទួលបានលទ្ធផលមិនគាប់ប្រសើរដូចការរំពឹងឡើយ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button