ព័ត៌មានជាតិ

ក្ដៅៗ!! ទីបំផុតផលិតកម្មបារមី ប្រកាសចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលធ្វើឲ្យបែកធ្លាយចម្រៀងនោះហើយ…

បាទាក់ទងនឹងករណីបែកធ្លាយបទចម្រៀងថ្មីៗនេះ បារមីជឿជាក់ថា សាធុជនទាំងអស់គ្នាមានការមន្ទិលសង្ស័យ និងឆ្ងល់ថា ហេតុអ្វីបានជាបារមីស្ងាត់ម៉្លេះក្នុងរយៈពេលកន្លងមកនេះ?​ កន្លងមកនេះបារមីកំពុងតែចំណាយពេលធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និង ធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈដើម្បីធ្វើការប្រមូលព័ត៌មានដែលពិតប្រាកដ និង​ត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បកររបស់យើងយោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ​ និង សិទ្ធិប្រហាក់ប្រហែល និង​ អនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ។

Thank you for reading this post, don't forget to subscribe!

មកដល់ថ្ងៃនេះ បារមីបានប្រមូលឯកសារភ័ស្តុតាងជាង ៥០សំណុំ និង​ រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ដែលពួកគេទាំងអស់បានចូលរួមសហការណ៍ជាមួយនឹងបារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។

សម្រាប់អ្នកដែលបានផុស និងចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ថ្ងៃដើម្បីលុបចេញនៅការផុសទាំងអស់រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់។

បារមី សូមសំណូមពរទៅដល់មហាជនគ្រប់រូបចូលរួមធ្វើការ ចែកចាយនូវអត្ថបទមួយនេះទៅកាន់ មិត្តភ័ក្តិ បងប្អូន ជាពិសេសទៅកាន់អ្នកដែលបានចែកចាយនូវបទចម្រៀង ដែលបានបែកធ្លាយ និងសូមឱ្យអ្នករាល់គ្នា មេត្តាគោរពនូវកម្មសិទ្ធិបញ្ញា ស្នាដៃរបស់អ្នកនិពន្ធ និង សិទ្ធិរបស់ អ្នកនិពន្ធគ្រប់រូប។

ខាងក្រោមនេះគឺជាសេចក្ដីប្រកាសព័ត៌មានជូនសាធារណជនជ្រាបជាដំណឹង៖

អត្ថបទទាក់ទង

Back to top button