សិល្បៈ&កម្សាន្ត

កុំលេងសើចផ្ទះបុរសម្នាក់នៅប្រទេសវៀតណាម សាងសង់ផ្ទះស្រោបដោយមាសទាំងក្នុង និងក្រៅ…

កម្សាន្ត៖ សហគ្រិនម្នាក់នៅទីក្រុង Can Tho ដែលជាទីក្រុងធំទីបួនរបស់វៀតណាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគេហដ្ឋានដ៏ពិសេសរបស់គាត់ ដែលតុបតែងលម្អទាំងខាងក្នុង និងខាងក្រៅសុទ្ធតែជាមាសសុទ្ធ។ លោក ង្វៀន វ៉ាន់ទ្រុង ជាពាណិជ្ជករជនជាតិវៀតណាមម្នាក់ ដែលត្រូវគេរាយការណ៍ថា រកបានទ្រព្យសម្បត្តិនៅក្នុងអាជីវកម្មអចលនទ្រព្យ។

Thank you for reading this post, don't forget to subscribe!

ពាណិជ្ជកររូបនេះបន្ទាប់ពីបានទៅលេងប្រទេសជាច្រើនជុំវិញពិភពលោក លោកបានសម្រេចចិត្តត្រឡប់ទៅទីស្រុកកំណើតវិញ ហើយសាងសង់ផ្ទះមួយខ្នងប្រកបដោយភាពទាក់ទាញភ្ញៀវទេសចរ ហើយបន្ទាប់ពីនិយាយជាមួយអ្នកតុបតែងផ្ទះ គាត់ក៏សម្រេចចិត្តទៅទិញសន្លឹកមាសយកមកបិត ចាប់ពីជញ្ជាំងរហូតដល់គ្រឿងសង្ហារឹម និងការតុបតែងផ្សេងៗ អ្វីៗមើលទៅហាក់ដូចជាធ្វើពីមាស ឬស្រោបមាសចែងចាំង។

ផ្ទៃ​ខាង​ក្រៅ​ស្រោប​ដោយ​ពណ៌​មាស​ទាក់ទាញ​ភ្នែក​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​ឈប់​ថត​រូប និង​សម្លឹង​មើល​ស្ថាបត្យកម្ម​ដ៏​ពិសេស និង​រូប​ចម្លាក់​មាស​ផ្សេងៗ​ដែល​តុបតែង​នៅក្នុង និងក្រៅផ្ទះមួយនេះ ប៉ុន្តែ​​កាន់​តែ​គួរឲ្យទាក់ទាញទៅទៀតនោះគឺនៅខាងក្នុង គ្រប់យ៉ាងមើលទៅស្រោបមាស ទោះបីជាការពិតវាគ្រាន់តែលាបពណ៌ ឬស្រោបដោយស្លឹកមាសក៏ដោយ ប៉ុន្តែឥទ្ធិពលគឺជាក់ស្តែងណាស់ ដែលភ្ញៀវភាគច្រើនជឿថា ទាំងផ្នែកខាងក្រៅ និងខាងក្នុងនៃផ្ទះគឺស្រោបដោយមាសប្រមាណ 18K Gold។

បន្ទាប់ពីបានកត់សម្គាល់ពីចំណាប់អារម្មណ៍ដែលបង្កើតដោយផ្ទះតែមួយគត់របស់គាត់ លោក Nguyen Van Trung បានសម្រេចចិត្តប្រែក្លាយវាទៅជាកន្លែងទាក់ទាញទេសចរណ៍ ដោយគិតថ្លៃភ្ញៀវទេសចរចំនួន 50,000 ដុង ($4) សម្រាប់ការចូលទស្សនា។ គាត់ក៏បានបើកហាងកាហ្វេក្បែរផ្ទះ ហើយភ្ញៀវក៏អាចទៅទស្សនាប្រាសាទមាសបានដែរ ដោយចំណាយត្រឹមតែ 40,000 ដុង។

ប្រភព៖ Odditycentral

អត្ថបទទាក់ទង

Back to top button