សិល្បៈ&កម្សាន្ត

អីយ៉ាស់!! ភ្លេចៗខ្លួនផ្ទះដ៏ធំស្កឹមស្កៃរបស់នាយក្រូចសាងសង់រួចរាល់បាត់ ហើយក្នុងគេគេឃើញតារាកំប្លែងរូបនេះបានតុបតែងខ្លួនក្រាបសំពះជាមួយនឹងភរិយាថែមទៀត…

នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះនៅក្នុងសង្គមសិល្បៈដោយតារាកំប្លែងនាយក្រូច បានបង្ហាញនូវគេហដ្ឋានថ្មីរបស់លោកដែលទើបនឹងសាងសង់រួច ហើយក៏បានអញ្ចើញភ្ញៀវកិត្តិយសជាច្រើននាក់ចូលរួមដែលគេឃើញមានញាតមិត្តជិតឆ្ងាយ និងមិត្តក្នុងវិស័យសិល្បៈជាច្រើនបានចូលរួមផងដែរ។

Thank you for reading this post, don't forget to subscribe!

ក្នុងនោះផងដែរតារាកំប្លែងនាយក្រូច បានបង្ហោះសាររៀបរាប់នៅលើបណ្ដាញសង្គមនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា៖ «ដល់ថ្ងៃជួបជុំគ្នាហើយបងប្អូន ថ្ងៃទី24/11/2022ថ្ងៃឡើងគេហដ្ឋានថ្ងីរបស់ខ្ញុំ អរគុណបងប្អូន សុំលាភសុំជ័យ ហេងមហាហេង»។

ជាងនេះទៅទៀតនោះនៅក្នុងថ្ងៃសិរីសួស្ដីនេះ គេឃើញ នាយក្រូច និង ប្រពន្ធ បានតុបតែងខ្លួន ស្លៀកពាក់ជាព្រះថោងតោងស្បៃនាងនាគ ក្រាបសំពះផ្ទឹមចងដៃយ៉ាងត្រសងដូចប្ដីប្រពន្ធក្រាបសំពះផ្ទឹមរៀបការ។

បន្ទាប់ពី នាយក្រូច និង ប្រពន្ធក្នុងថ្ងៃឡើងគេហដ្ឋានថ្មីនេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើនបានបញ្ចេញយោបល់អបអរសាទរដល់តារាកំប្លែងរូបនេះ និង ប្រពន្ធ ជាពិសេសមិត្តភក្ដិដែលស្ថិតក្នុងរង្វង់សិល្បៈជាច្រើនក៏នាំគ្នាចូលរួមត្រេកអរនូវថ្ងៃពិសេសរបស់តារាកំប្លែងរូបនេះ៕

អត្ថបទទាក់ទង

Back to top button