សិល្បៈ&កម្សាន្ត

អុញនោះ!! មហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីឃើញនូវម្ចាស់ពានរង្វាន់ Cambodian Idol សុទ្ធតែពាក់ចិញ្ចៀនដូចៗគ្នានេះ…

កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានបញ្ចប់ ហើយពានរង្វាន់ជ័យលាភីបានទៅលើ លីម តិចម៉េង ដែលជា Idol ក្នុងដួងចិត្តមហាជន។

Thank you for reading this post, don't forget to subscribe!

តែយ៉ាងណាមិញកម្មវិធីខាងលើនេះ ក៏នៅតែជាប្រធានបទក្តៅគគុកមានការចែករំលែកព្រោងព្រាតលើបណ្តាញសង្គម ដោយសារតែកម្មវិធីនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងចំពោះមហាជនដោយក្នុងនោះមានអ្នកទស្សនារហូតដល់ទៅកន្លះលាននាក់ឯណោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតែមួយប៉ុណ្ណោះ។

ជាមួយគ្នា រឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយផ្សេងទៀតនោះគឺ ត្រូវបានមហាជនអ្នកគាំទ្រកំពុងចាប់អារម្មណ៍ និង មានការចែករំលែកតៗគ្នាសារជាថ្មីទៀតហើយ ពាក់ព័ន្ធនឹងម្ចាស់ជ័យលាភី Cambodian Idol ៣ រដូវកាល ដោយមានរដូវកាលទី  លោក នី រតនា រដូវកាលទី ២ កញ្ញា ឈិន ម៉ានិច្ច  និង រដូវកាលទី ៤ លោក លីម តិចម៉េង។

យ៉ាងណាមិញក្នុងការវែកញ៉ែកពិភាក្សានៅលើបណ្ដាញសង្គមគ្រប់ៗគ្នាសុទ្ធតែលើឡើងមកដូចៗគ្នាថា «ម្ចាស់ពាន ៣ រដូវកាលខាងលើនេះ មានពាក់ចិញ្ចៀនត្បូងខ្មៅដូចគ្នា ដែលជារឿងមួយគួរឲ្យកត់សម្គាល់ចំពោះម្ចាស់ពានទាំង៣រូបខាងលើ»៕

អត្ថបទទាក់ទង

Back to top button