ពិតឬ!! ស្ដាប់ហើយព្រឺក្បាល តាមពិតមានមូលហេតុបែបនេះទើបក្រុមគ្រួសារធ្វើពិធីរៀបអាពាហ៍ពិពាហ៍ជាមួយនឹង…(មានវីដេអូ)

មហាជនដែលប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបរួចមកហើយអំពី ករណីភ្លើងឆេះក្លឹបនៅភោជនីយដ្ឋាន​អេលីត Elite Club Party កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៩យប់ នៅ​ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប​។

គួរបញ្ជាក់ផងដែរថាក្នុងហេតុការណ៍ខាងលើនេះបណ្ដាលអោយមានមនុស្សស្លាប់ចំនួន០៣នាក់ ហើយជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់នោះមានឈ្មោះ ឈឿន សំណាង មានអាយុ២៦ឆ្នាំ ជាតារាចម្រៀងនៅក្លឹបកើតហេតុខាងលើ។ បើតាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបណ្ដាលអោយឆេះក្លឹបខាងលើគឺដោយសារតែទុស្សេខ្សែភ្លើង។

ដោយឡែកក្រោយហេតុការណ៍ខាងលើចំពោះក្រុមគ្រួសារសពបុរសឈ្មោះ ឈឿន សំណាង ដែលជឿលើអបិយជំនឿអំពីរឿងរ៉ាវដែលបណ្ដាលឲ្យឆាបឆេះនោះគឺបណ្ដាលមកពីព្រាយនៅក្នុងក្លឹបនោះថាស្រឡាញ់បុរសខាងលើណាស់ ហើយចង់រៀបការជាមួយ ទើបក្រុមគ្រួសារសពបានធ្វើពិធីរៀបការលោក ឈឿន សំណាងជាមួយ នឹងព្រាយនៅទីនោះដើម្បីអោយព្រាយនោះដោះលែងព្រលឹងគាត់មកវិញ។ ហើយសាច់ញាតិរបស់គាត់ក៏បានបង្ហោះវីដេអូនៃពិធីរៀបការសែនព្រេននោះផងដែរដោយភ្ជាប់មកជាមួយសារថា ហេតុអ្វីអ្នកដែលបងរៀបការជាមួយមិនមែនជាពួកម៉ាកខ្ញុំ។

ក្នុងនោះក៏មានការបញ្ជាក់នៅខាងក្រោមខមិនដើម្បីអោយលំអិតថា ខ្ញុំសូមសម្រាយខ្លីៗ គឺព្រាយក្រឡាភ្លើងនៅចាំក្លឹបនឹង វា អ្នកអោយភ្លើងឆេះក្លឹបដើម្បីយកម្នាក់ប្រុសនឹង មុនបូជាសព វា បន្លំចូល រូប មិត្តភក្តិហើយកុហកថា ជាព្រលឹងម្នាក់ប្រុសតាមពិត គឺព្រាយនឹងហើយវាយាយ ថា បើមិនធ្វើពិធីរៀបការអោយវាទេ វានឹងមិនដោះលេងព្រលឹងម្នាក់ប្រុសនឹងអោយចាប់ជាតិទេ ហើយវានឹង សំលាប់ក្នុងគ្រួសារខាងប្រុសម្តងមួយៗ ហើយមុនបូជា លោកដែលបួស មុខភ្លើង (មិនសូវច្បាស់) គាត់មើលឃើញ ថាអ្នកចូលនឹងមិនមែនព្រលឹងម្នាក់ប្រុសទេ គាត់ឃើញព្រលឹងម្នាក់ប្រុសឈរ យំ ហើយស្រែកច្រៀង ទាំង ទឹកភ្នែកអោយ មីខ្មោចនឹងរាំ ចង់ជួបគ្រួសារ ជួបប្រពន្ធតែវា មិនព្រម ខ្មោចនឹង ឈ្មោះភា វាថា វាស្រលាញ់ម្នាក់ប្រុសនឹងយូរហើយ ហើយ វាថា មិត្តចែ(ស្រី) នឹង កៀកកើយ ស្និតស្នាល មកយូរហើយវាខឹង វាដល់ពេលវាយកហើយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះតែម្ដង៖

Leave a Reply

Your email address will not be published. Required fields are marked *