បុរសជាអតីតគូរស្នេហ៍ភ័យពេកក៏រត់ទៅជួបលោក ផែង វណ្ណៈ ហើយរៀបរាប់ថាខាងគ្រូជោគជ័យមាន…

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយនូវបញ្ហាជុំវិញរឿងរ៉ាវស្នេហាត្រីកោណរវាងគូរស្នេហ៍វ័យក្មេង និងគ្រូជោគជ័យ ប៊ុន ផាក ដែលកំពុងតែក្ដៅគគុក។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះលោក ជា ចាន់តុលា​ ដែលជាអតីតស្វាមី (អនីនិសង្វាស) បានដាក់ពាក្យបណ្ដឹងទៅលើគ្រូជោគជ័យ។ ស្រាប់តែកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនគ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទៅតាលាការដោយសារតែប្រើប្រាស់ឈ្មោះមេធាវីខុសច្បាប់។

យ៉ាងណាមិញស្រាប់តែកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នេះលោក ជា ចាន់តុលា បានទៅជួបលោក ផែង វណ្ណៈ ឲ្យជួយហើយលោក ផែង វណ្ណៈ បានរៀបរាប់បញ្ជាក់យ៉ាងដូច្នេះថា៖

«យប់នេះ​មានរឿង​ល្អ​មើលហើយ​!!  អាណិត​ក្មួយ​ប្រុស​ណាស់​ គេឆក់យក​មនុស្ស​ជាទី​ស្រលាញ់​ទៅបាត់​ហើយ​ គេបង្គាប់ខាងស្រី​អោយ​យកលុយ​ យកផ្ទះ​ដែល​ជាកម្លាំងញើសឈាមរកស៊ីរួមគ្នា​៤-៥​ ឆ្នាំ​ ទៅអស់ទៀត​ ហើយគេគំរាមថា​ កុំចង់លេងជាមួយ​គេ​ (​គ្រូជោគជ័យ)​ គេមានខ្សែខាងលើនៅ​ ​សាលា​ក្រុង​ នៅ​ក្រសួង​មហា​ផ្ទៃ​ យុត្តិធម៌​ ពន្ធនាគារ​ សុទ្ធតែ​គ្នា​គេ​។

ក្មួយ​ភ័យ​ពេក​មិនដឹងទៅណា​ទី​បំផុត​ រត់​មករក​ពូ​ ផែង​ វណ្ណៈ​ អោយ​ជួយ​បង្ហាញ​ផ្លូវ​។ សូមរង់ចាំ​តាមស្ដាប់​នៅ​វេលា​ម៉ោង​ ៧:៣០​ នាទី​ យប់​នេះ​ 🙏»៕

Leave a Reply

Your email address will not be published. Required fields are marked *