ឃើញហើយរំភើបជំនួស!! អ្នកគាំទ្រយ៉ាងច្រើនកុះកររង់ចាំទទួល Miss Grand Cambodia ប៉ូគឹមថេង សុតធីតា នៅប្រលានយន្តហោះ…(មានវីដេអូ)

ប្រិយមិត្តដែលនិយមតាមដានទស្សនា និងគាំទ្រកម្មវិធី Miss Grand International ច្បាស់ជាបានជ្រាបរួចមកហើយថា Miss Grand Cambodia ប៉ូគឹមថេង សុតធីតា បានឈានចូលវគ្គ Top 10 និងមិនទទួលបានចំណាក់ថ្នាក់ Top 5 ក្ដីក៏បងប្អូនប្រជាពលរដ្ឋខ្មែរនៅតែស្រឡាញ់ និងគាំទ្រដល់ ប៉ូគឹមថេង សុតធីតា ដែលតំណាងមុខមាត់ជាតិបង្ហាញនូវភាពអស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិនោះ។

យ៉ាងណាមិញនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវនឹងការវិលត្រឡប់មកពីប្រទេសថៃវិញ គ្រាន់តែចេញពីប្រលានយន្តហោះភ្លាមក៏មានអ្នកគាំទ្រយ៉ាងច្រើនកុះកររង់ចាំទទួល Miss Grand Cambodia ប៉ូគឹមថេង សុតធីតា នៅប្រលានយន្តហោះអន្តរជាតិប៉ូចិនតុង។

ក្នុងនោះផងដែរ ប៉ូគឹមថេង សុតធីតា បង្ហាញនូវស្នាមញញឹមដល់អ្នកគាំទ្រ យ៉ាងស្និទ្ធស្នាលតែម្ដងក្រោយត្រូវបានអ្នកគាំទ្រមកចាំ Surprise នៅប្រលានយន្តហោះបែបនេះ។

ចង់ចឹងទិដ្ឋភាពយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖

 



Leave a Reply

Your email address will not be published. Required fields are marked *