ស្ទើទប់ទឹកភ្នែកមិនបាន!! លោកស្រី ទ្រី ដាណា និយាយទាំងអួលដើមកកដោយសារ ពេជ្រ សោភា…(មានវីដេអូ)

កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ លោកស្រី ទ្រី ដាណា បានរៀបចំពិធីជប់លៀងមួយដើម្បីជួបជុំដៃគូអាជីវកម្ម និងអ្នកលក់ឆ្នើមនៅក្នុងក្រុមហ៊ុន ដាណា ទ្រី របស់លោកស្រី និងដើម្បីអបអរសាទរភាពរីកចម្រើនលូតលាស់នៃក្រុម ដាណាទ្រី ផងដែរ។

យ៉ាងណាមិញនៅក្នុងកម្មវិធីជប់លៀងនោះដដែលគេឃើញមានតារាល្បីៗជាច្រើនដូចជា អ្នកនាង ពេជ្រ សោភា អ្នកនាង សួស វីហ្សា លោកTommy និងAdminជីងចក់ថែមទៀតផង។

ជាមួយគ្នានោះផងដែរក្រោយពីអ្នកនាង ពេជ្រ សោភា បានបង្ហើរសំនៀងនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «មកុដស្រ្តី» ដែលធ្វើឲ្យលោកស្រី ទ្រី ដាណា​ រំជួលចិត្តជាខ្លាំងអង្គុយទប់ទឹកភ្នែក ស្រាប់តែពេលលោកស្រីឡើងទៅលើឆាក និយាយទាំងអួលដើមករដោយសារតែអត្ថន័យនៃបទចម្រៀងនោះធ្វើឲ្យចាក់ដោតចំបេះដូងលោកស្រីខ្លាំងពេក។

បើទោះបីជាលំបាកយ៉ាងណាក្ដីក៏លោកស្រី ទ្រី ដាណា បានសន្យាថានឹងតស៊ូទៅមុខតទៅទៀតធ្វើជានារីដែលរឹងមាំ បើទោះបីជាយុវវ័យលោកស្រីមិនដែលស្គាល់ពាក្យថាស្រណុកម្ដងណាមកនោះ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *