លោក ផែង វណ្ណៈ បានផ្ដាំទៅក្មួយៗថា រឿងមួយដែលពូប្រាប់ក្មួយចាប់ពីម៉ោងនេះតទៅ ក្មួយកុំទៅជួបនាងតែ ២នាក់ នៅកន្លែងស្ងាត់…

ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយជុំវិញរឿងរ៉ាវគូរស្នេហ៍វ័យក្មេងដែលខិតខំរកស៊ីជាមួយគ្នាតាំងពីបាតដៃទទេ ជាមួយនឹងគ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក។

យ៉ាងណាមិញក្រោយពីមានរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការប្ដឹងផ្ដល់គ្នា រហូតឈានដល់សមត្ថកិច្ចចាប់ឃាត់ខ្លួនគ្រូជោគជ័យដោយសារតែខ្លួនបាន​យកឈ្មោះមេធាវីមកប្រើប្រាស់ដោយខុសច្បាប់។

យ៉ាងណាមិញដោយសារតែ អាណិតដល់ លោក ជា ចាន់តុលា ដែលត្រូវគេដណ្ដើមយកគូរស្នេហ៍ លោកផែងវណ្ណៈបានរៀបរាប់យ៉ាងដូច្នេះថា៖ អាណិត​ក្មួយ​ប្រុស​ណាស់​ គេឆក់យក​មនុស្ស​ជាទី​ស្រលាញ់​ទៅបាត់​ហើយ​ គេបង្គាប់ខាងស្រី​អោយ​យកលុយ​ យកផ្ទះ​ដែល​ជាកម្លាំងញើសឈាមរកស៊ីរួមគ្នា​៤-៥​ ឆ្នាំ​ ទៅអស់ទៀត​ ហើយគេគំរាមថា​ កុំចង់លេងជាមួយ​គេ​ (​ គ្រូជោគជ័យ)​ គេមានខ្សែខាងលើនៅ​ ​សាលា​ក្រុង​ នៅ​ក្រសួង​មហា​ផ្ទៃ​ យុត្តិធម៌​ ពន្ធនាគារ​ សុទ្ធតែ​គ្នា​គេ​ ។  ក្មួយ​ ភ័យ​ពេក​ មិនដឹងទៅណា​ទី​បំផុត​ រត់​មករក​ពូ​ ផែង​ វណ្ណៈ​ អោយ​ជួយ​បង្ហាញ​ផ្លូវ។

ជាមួយគ្នានោះផងដែរលោក ផែង វណ្ណៈបានបន្ថែមទៀតថា៖​

«ប្រយ័ត្ន​!! រឿងមួយដែលពូ​ប្រាប់​ក្មួយ​ចាប់​ពី​ម៉ោង​នេះតទៅ​ ក្មួយកុំទៅជួប​នាងតែ​ ២នាក់​ នៅកន្លែង​ស្ងាត់​។ បើចង់ជួបដោះស្រាយបញ្ហាគ្នា​ ក្មួយត្រូវ​រកទីកន្លែងសាធារណៈ​ ឬ​ មាន​មេធាវី​ទៅជាមួយ​។ បើក្មួយភ្លេចខ្លួន​ហ៊ាន​ទៅជួបនាងស្ងាត់ៗតាមការ​លួងលោម​ណាមួយ​ក្មួយ​នឹងចូលអន្ទាក់គេ​ គេអាចរៀបចំគម្រោងឬ​អន្ទាក់​ចាប់​ក្មួយបាន​ ដោយចោទថា​ក្មួយ​រំលោភ​នាង ។ (​ការពារ​ប្រសើរ​ជាង​ព្យាបាល​)​ បំណង​ល្អ​ពី​ពូ​ ផែង​ វណ្ណៈ​ »៕

Leave a Reply

Your email address will not be published. Required fields are marked *