អុញនោះ!! ក្រោយពីគ្រូជោគជ័យបង្ហើបថាមានខ្នង ស្រាប់តែលោក ផែង វណ្ណៈ ទម្លាយនូវសាររបស់ឯកឧត្តម ឃួង ដោយបញ្ជាក់ថាមិនបាន…

ថ្មីៗនេះរឿងគ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ដែលបានប្រាប់ឲ្យ ស៊ាន ធារី  ដែលត្រូវជាអតីតគូរស្នេហ៍ជាមួយនឹងលោក ជា ចាន់តុលា ឲ្យឈ្មោះ ស៊ាន ធារី Forward សារទៅលោក ជា ចាន់តុលាផង ដែលមានខ្លឹមសារថា «អ្នកនៅខាងលើសាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធធនាគារ សុទ្ធតែគ្នាយើងទេ គាត់ទៅដល់ណាក៏អត់ប្រយោជន៍ដែរ គ្មានពីណាហ៊ានជួយគាត់ទេ អំពើដែលគាត់ធ្វើ បើសិនជាយើងចង់បកគាត់វិញ យ៉ាងហោចណាស់ក៏គុក៥ឆ្នាំដែរ»។

ក្រោយពីទទួលបានដំណឹងនេះ លោក ជា ចាន់តុលា ក៏រត់ទៅសុំឲ្យលោក ផែង វណ្ណៈ ជួយដល់លោកផងដោយលោកបញ្ជាក់ថា «អាណិត​ក្មួយ​ប្រុស​ណាស់​ គេឆក់យក​មនុស្ស​ជាទី​ស្រលាញ់​ទៅបាត់​ហើយ​ គេបង្គាប់ខាងស្រី​អោយ​យកលុយ​ យកផ្ទះ​ដែល​ជាកម្លាំងញើសឈាមរកស៊ីរួមគ្នា​៤-៥​ ឆ្នាំ​ ទៅអស់ទៀត​ ហើយគេគំរាមថា​ កុំចង់លេងជាមួយ​គេ​ (​គ្រូជោគជ័យ)​ គេមានខ្សែខាងលើ​ នៅ​ ​សាលា​ក្រុង​ នៅ​ក្រសួង​មហា​ផ្ទៃ​ យុត្តិធម៌​ ពន្ធនាគារ​ សុទ្ធតែ​គ្នា​គេ​។ ក្មួយ​ ភ័យ​ពេក​ មិនដឹងទៅណា​ទី​បំផុត​ រត់​មករក​ពូ​ ផែង​ វណ្ណៈ​ អោយ​ជួយ​បង្ហាញ​ផ្លូវ​»។

ស្រាប់តែកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះលោក ផែង វណ្ណៈ បានទម្លាយសាររសប់លោក ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញថា៖

«​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បាន​បំភ្លឺ​តាម​សារតេឡេក្រាមប្រាប់ខ្ញុំថា​ ឯកឧត្តម​មិនដែល​ស្គាល់​ឈ្មោះ​ ប៊ុន​ ផាក​ គ្រូជោគជ័យនោះទេ​។ ការសាកសួរបំភ្លឺបានកើតមានឡើងដោយសារតែ​បុគ្គល​ឈ្មោះ​ ប៊ុន​ ផាក​ បាន​អះអាង​ថា​ គាត់​ស្គាល់​សុទ្ធតែ​ថ្នាក់លើនៅ​ សាលា​ក្រុង​ ក្រសួង​មហាផ្ទៃ​ យុត្តិធម៌​ និង​ ពន្ធនាគារ​ ដែលការអួតក្អេងក្អាងនេះ​គឺដើម្បី​ គំរាម​ដល់​ក្មួយ​ប្រុស​ម្នាក់​ឈ្មោះ​ ជា​ ច័ន្ទ​តុលា​»។

Leave a Reply

Your email address will not be published. Required fields are marked *