សូមសរសើរទឹកចិត្តប្អូនប្រុសដែលជាជាងសំណង់ ក្រោយបងស្រីម្នាក់វេរលុយលើសដែលមានចំនួនរហូតដល់ទៅ…

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនឹងកោតសរសើរដល់ប្អូនប្រុសម្នាក់ជាខ្លាំង ដោយសារតែប្អូនប្រុសត្រូវបានបងស្រីម្នាក់វេរលុយអោយលើសរហូតដល់ទី ៩០ម៉ឺនរៀល ប៉ុន្តែប្អូនប្រុសមិនចង់បានប្រាក់ដែលជាកម្លាំងញើសឈាមរបស់គេនោះទេ រួចក៏យកលុយទាំងនោះមកឲ្យកន្លែងវេរលុយនោះវិញ។

នេះដោយយោងតាមរយៈគណនីយហ្វេសប៊ុករបស់បងស្រី «ប៊ុន ណារឿន» ដែលជាម្ចាស់កន្លែងមួយលុយមួយកន្លែងនោះដោយបងស្រីបានបញ្ជាក់ថា៖

«បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់ ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10ម៉ឺនរៀលតែខ្ញុំដាក់អោយ1លានរៀលហើយមិនបានចាប់អារម្មណ៍មើលទៀតមកពីថ្ងៃនឹងសំបូរភ្ញៀវក្រៅផងឆាតផងលុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថាបងឯងផ្ញើលុយអោយខ្ញុំលើស90ម៉ឺនហើយខ្ញុំក៏ភ្ញាក់ពេលនោះគាត់អោយខ្ញុំដកលុយវិញហើយខ្ញុំជូនជាសាគុណដល់គាត់ៗមិនព្រមយកទេគាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថាចិត្តយើងចិត្តគេពេលបាត់លុយឬរបស់ពិតជាពិបាកចិត្តណាស់បង។ បងពិតជាអរគុណប្អូនណាស់ប្អូនប្រុសជាជាងសំណង់ទេតែទឹកចិត្តប្អូនធំធេងណាស់ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសនឹងទៀតនៅចង់បានលុយបស់គេ។ពេលខ្ញុំជូនសាគុណគាត់គាត់មិនទទួលទេចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗក៏សំពះខ្ញុំវិញពិតជាកម្រជួបមនុស្សល្អចឹងណាស់បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខនឹងក្រុមគ្រួសារហើយមនុស្សល្អៗ»។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *