មិនទាន់ចប់ទេ!! ស្ងប់ស្ងាត់មួយរយៈស្រាប់តែ ស៊ាន សុធារី បានចេញមករៀបរាប់យ៉ាងដូច្នេះថា…

ជឿជាក់ថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយអំពីរឿងរ៉ាវស្នេហាត្រីកោណ របស់ម្ចាស់ហាង V shop និងគ្រូជោគជ័យ Bun Park រួចមកហើយ ដែលកំពុងតែក្ដៅគគុក។ ក្រោយពីស្ងប់ស្ងាត់បានមួយរយៈស្រាប់តែ ស៊ាន ធារី បានចេញមករៀបរាប់យ៉ាងដូច្នេះ៖

«ខ្ញុំដឹងថាសំរាប់អ្នកទាំងអស់គ្នាតែងតែគិតថា នៅពីក្រោយភាពជោគជយ័របស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្តូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថាមិនមែនមានតែខ្ញុំទេដែរជាមនុស្សស្រីម្នាក់ដែររឹងមាំ និងតស៊ូ ដោយខ្លួនឯង។

ខ្ញុំដឹងថាខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿរដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វើមិនបានទេ ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហើយ ទើបមនុស្សស្រីភាគច្រើនមិនមានកំលាំងចិត្តក្រោកឈរឡើង រកលុយដោយខ្លួនឯង ដើម្បីជៀសពីការរំពឹងលើប្តី។ ធ្វើអោយមនុស្សប្រុសមួយចំនួនមើលងាយ មិនអោយតំលៃ ហើយមនុស្សស្រីយើងគ្មាជំរើសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមើលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិ្តខាងគេ។

រូបភាពទាំងអស់នេះគឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ ។ ខ្ញុំមកនៅថៃបាន ១០ខែហើយទើបជួបគាត់ ។ ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កើតវាឡើងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡើយ។ ដើមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជើងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វើដូចម្តេចឡើយ។ បើសិនជាមិត្តភក្តិឬបងៗអ្នកដែរស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងមេចខ្លះ ។ រៀនបណ្តើរលក់អនឡាញបណ្តើរ ដឹកឥវ៉ាន់អោយគេខ្លួនឯងបណ្តើរ ព្រឹកទៅទិញឥវ៉ាន់ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។

ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សំរេចចិត្តចាកចេញពីស្រុកកំណើតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថាមនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វើ។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដើរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។

មួយថ្ងៃដើរប្រមូលឥវ៉ាន់ជាង១០ម៉ោង ចុកជើងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូរទឹកកករាល់ថ្ងៃ ដើម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហើយខ្ញុំធ្វើបានទេ? ខ្ញុំសូមអភយ័ទោសបើខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ »៕

Leave a Reply

Your email address will not be published. Required fields are marked *