ជីវិតនិងសង្គម

ស្លុតចិត្តណាស់!! គ្រូភ្លេចកូនសិស្សស្រីអាយុ ៧ឆ្នាំ ម្នាក់នៅក្នុងឡានដឹកសិស្សសាលា លុះដល់ពេលល្ងាចរៀបនឹងបើកឡានដឹកកូនសិស្សទៅវិញស្រាប់តែប្រទះឃើញក្មេងស្រីខាងលើដេកស្លាប់នៅក្នុងឡាន…

ស្លុតចិត្តណាស់!! គ្រូភ្លេចកូនសិស្សស្រីអាយុ ៧ឆ្នាំ ម្នាក់នៅក្នុងឡានដឹកសិស្សសាលា លុះដល់ពេលល្ងាចរៀបនឹងបើកឡានដឹកកូនសិស្សទៅវិញស្រាប់តែប្រទះឃើញក្មេងស្រីខាងលើដេកស្លាប់នៅក្នុងឡាន…

ព័ត៌មានដែលក្ដៅគគុកនៅឯប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ​ ២០២២ កន្លងទៅនេះមានការផ្ទុះការចាប់អារម្មណ៍ដោយក្ដីអាណិតអាសូរជាពន់ពេកចំពោះក្មេងស្រីវ័យ ៧ឆ្នាំ ដែលត្រូវគេប្រទះឃើញដេកស្លាប់នៅលើរថយន្ដដឹកសិស្សសាលា។

Thank you for reading this post, don't forget to subscribe!

តាមសម្ដីគ្រូបង្រៀនម្នាក់បានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីដឹកក្មេងៗមកពីផ្ទះនាពេលព្រឹកដូចសព្វដងនោះបានយកឡានទៅចតទុកដើម្បីត្រៀមដឹកជញ្ចូនកូនសិស្សចេញពីរៀននៅពេលល្ងាចដូចសព្វដង។

រហូតដល់ពេលល្ងាចមុននឹងត្រៀមដឹកក្មេងៗត្រឡប់ទៅផ្ទះវិញគ្រូបានចេញទៅពិនិត្យមើលឡានដឹកសិស្សសាលានោះស្រាប់តែប្រទះឃើញក្មេងស្រីដែលជាកូនសិស្សស្រីអាយុ ៧ឆ្នាំ ដេកផ្កាប់មុខចុះក្រោមហើយឃើញមានឈាមហូរតាមមាត់ទៀតផងគួរឲ្យរន្ធត់យ៉ាងខ្លាំងរួចខ្លួនក៏ស្ទុះទៅមើលតែជាអកុសល់ក្មេងស្រីខាងលើបានបាត់បង់ជីវិតបាត់ទៅហើយ។

ចំពោះអាណាព្យាបាលក្មេងស្រីវិញតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាកូនស្រីត្រូវបានបាត់បង់ជីវិតយ៉ាងអាសូរបែបនេះ ហើយពួកគាត់ក៏បានដាក់ពាក្យប្ដឹងទៅកាន់ខាងប៉ុស្ដ៍ពូលិសផងដែរចំពោះរឿងហេតុដែលបណ្ដាលឲ្យកូនស្រីរបស់ពួកគេបាត់បង់ជីវិត៕

 

អត្ថបទទាក់ទង

Back to top button