សិល្បៈ&កម្សាន្ត

ក្ដៅដូចបាយពុះ!! សុខៗស្រាប់តែ អៀ ម៉េងលិ និយាយខ្លាំងខ្លាំងចំពោះបុគ្គលម្នាក់ចំៗថា «សម្រស់ហែងអាចកែរអោយស្អាតលើសខ្ញុំបាន តែហែងមិនអាចកែរចរិកថោកទាបខ្លួនឯង អោយល្អថ្លៃថ្នូរដូចខ្ញុំបានទេ»…

ប្រិយមិត្តច្បាស់ជាធ្លាប់បានជ្រាបរួចមកហើយថាតារាសម្តែងស្រីសាច់សខ្ចីនិយមតែងខ្លួនស៊ិចស៊ី អៀ ម៉េងលិ ដែលកន្លងមកប្រិយមិត្តច្បាស់ជាធ្លាប់បានឃើញវត្តមានរបស់កញ្ញានៅក្នុង MV របស់តារាចម្រៀងល្បីៗជាច្រើនផងដែរក៏ព្រោះតែសម្រស់ស្រស់ស្អាតនិងការតុបតែងខ្លួនរបស់ ម៉េងលិ នេះហើយដែលធ្វើឲ្យមានសន្ទស្សន៍នៃការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំង។

Thank you for reading this post, don't forget to subscribe!

ជាមួយគ្នានេះកាលពីពេលថ្មីៗកន្លងទៅ អៀ ម៉េងលិ ស្រាប់តែប្រកាសពីទំនាក់ទំនងស្នេហារយៈពេល ៥ឆ្នាំមកបានដើរដល់ផ្លូវបំបែកហើយប៉ុន្តែមិនបញ្ជាក់ថាដោយសារមូលហេតុណាមួយឲ្យច្បាស់លាស់នោះទេ​ ស្រាប់តែពេលនេះ ម៉េងលិ ដាក់ចំៗរឿងស្នេហាដែលដើរមកដល់ផ្លូវចម្រូងចម្រាស់បែបនេះ។

ជាក់ស្ដែងក្នុងនោះ អៀ ម៉េងលិ បានលើកឡើងអំពីបុគ្គលមួយរូបដែលទំនងជាទាក់ទងទៅនឹងរឿងស្នេហារបស់ខ្លួនផ្ទាល់តែម្ដង ដោយតារារូបនេះបានរៀបរាប់ថា៖

«ខ្ញុំកើតមកក្នុងជាតិនេះមិនដែលមានចិត្តចង់បានរបស់គេទេ ជាពិសេសគឺប្ដីគេ សង្សាគេ ហែងស្គាល់ចរិកខ្ញុំច្បាស់ហើយ ហែងចង់ធ្វើដូចខ្ញុំ តែហែងបាច់ព្យាយាមធ្វើដូចខ្ញុំទេ សម្រស់ហែងអាចកែរអោយស្អាតលើសខ្ញុំបាន តែហែងមិនអាចកែរចរិកថោកទាបខ្លួនឯង អោយល្អថ្លៃថ្នូរដូចខ្ញុំបានទេ ព្រោះវាជាសន្ដានខាងក្នុង បានស៊ីអារបស់គេហើយ វាហោះមែន បានជាធ្វើចឹង ស្ដាយទឹកចិត្តខ្លួនឯងដែល ដែលស្មោះត្រង់ពេក»៕

អត្ថបទទាក់ទង

Back to top button