ទប់ទឹកភ្នែកមិនជាប់នេះជាវីដេអូចុងក្រោយរបស់បុរសជនជាតិនេប៉ាល់ដែលជាជនរងគ្រោះជាប់នៅអគាដាយមិន ដោយថតទាំងទឹកភ្នែក…

កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះអគ្គីភ័យឆាបឆេះនៅកាស៊ីណូ ដាយមិន ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាហេតុកាណ៍ដ៏រន្ធត់យ៉ាងខ្លាំង។ ជាមួយគ្នានេះចំពោះ បុរសជនជាតិនេប៉ាល់ម្នាក់ មកពីទីក្រុង Birtamode ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏សោកសង្រេងមួយនេះ។
Thank you for reading this post, don't forget to subscribe!ហើយវីដេអូឃ្លីបចុងក្រោយរបស់លោកបានធ្វើឲ្យមហាជនជាច្រើនសម្ដែងនូវក្ដីអាណិតអាសូរក្រៃលែងចំពោះរូបលោកមុននឹងលោតចុះពីលើអគារដែលឆាបឆេះសន្ធោសន្ធៅនោះ លោកបាន Video Call ជាមួយក្រុមគ្រួសាររបស់គាត់ នឹងថតរូបចុងក្រោយ ក្នុងនោះគាត់បាននិយាយទៅកាន់កូនៗថា៖
«សានូ កូនគឺជាកែវភ្នែករបស់ប៉ា ប៉ាស្រឡាញ់កូនខ្លាំងណាស់។ ប៉ាតែងតែស្រឡាញ់កូន។ អាម៉ាគឺជាម៉ាក់ល្អបំផុត Hai Sanu កូនត្រូវតែស្ដាប់បង្គាប់ ស្រលាញ់ម៉ាមូអោយច្រើនៗ អានី ប៊ូបា លីឡា ម៉ាមូ ស្រលាញ់ឡាំជុង ហើយអ្វីដែលសំខាន់បំផុតនោះគឺកូនត្រូវធ្វើជាមនុស្សល្អណាកូនប្រុសប៉ា Hai Son កុំបោកប្រាស់អ្នកណា កុំធ្វើការក្លែងបន្លំគេ ប៉ាប៉ាស្រលាញ់កូន។