បច្ចេកវិទ្យា

ខំតាមសុំស្រឡាញ់ជាង១ឆ្នាំ តែខាងស្រីបដិសេធ ខឹងពេកកំលោះវ័យ ៣៦ឆ្នាំ បានធ្វើរឿងដ៏សាហាវមួយនេះទៅវិញ…

ខេត្តកណ្ដាល​៖ ខំតាមសុំស្រឡាញ់ជាង១ឆ្នាំ តែខាងស្រីបដិសេធ ខឹងពេកកំលោះវ័យ ៣៦ឆ្នាំ បានព្យាយាមចាក់សម្លាប់ខាងស្រី ហើយបញ្ចប់ជីវិតខ្លួនឯង តែចុងក្រោយនារីរងគ្រោះត្រូវចូលពេទ្យ ចំណែកជនបង្ករខាងលើត្រូវចាប់ខ្លួន។

Thank you for reading this post, don't forget to subscribe!

ហេតុការណ៍​ខាងលើ​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ នៅ​នៅ​ចំណុច​បន្ទប់​ជួល​ដែល​ជន​រង​គ្រោះ​ស្នាក់​នៅ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នារី​រង​គ្រោះ​​មានឈ្មោះ ហ៊ឹ​ម សុ​ផា អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​កើតហេតុ​ខាងលើ។ ចំណែកជនបង្ករឈ្មោះ មាស សុវណ្ណ អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

រង​របួស​លើ​ផ្ទៃមុខ និង​ដៃ​ខាងឆ្វេង​ជា​ច្រើន​កន្លែង ព្រមទាំង​ទ្រូង​ខាងស្ដាំ​មួយ​កន្លែង​ទៀត​ ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ហើយ​គ្រូពេទ្យ​ដេរ​របួស​សរុប​ចំនួន​៥០​ថ្នេរ​។រង​របួស​បែកក្បាល ត្រូវ​នគរបាល​ឃាត់ខ្លួន និង​ដកហូត​បាន​កាំបិត​១​ដើម​ផង​ដែរ​។

យោងតាមប្រភពព័ត៌មានបានឲ្យ​ដឹង​ថា បុរស​ខាង​លើ និងស្ដ្រីរងគ្រោះ បាន​តាម​សុំ​ស្រលាញ់នាង​​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​នាង​មិន​ព្រម​ស្រលាញ់​វិញ​។ រហូត​ដល់​ថ្ងៃ​កើតហេតុ ជន​នេះ​ក៏​បាន​ព្យាយាម​តាម​រក​នារី​រង​គ្រោះ ដើម្បី​ជួប​គ្នា​និយាយ​សុំ​ស្នេហ៍​បន្ត​ទៀត តែ​នារី​រង​គ្រោះ​គេច​មិន​ព្រម​ជួប​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​នេះ​ខឹង​យ៉ាង​ខ្លាំង​។ ខណៈ​ពេល​នោះ​បាន​និយាយ​បោះពាក្យ​សម្ដី​ថា «​បើ​ខ្លួន​មិន​បាន​នាង ហ៊ឹ​ម សុ​ផា មក​ធ្វើ​ជា​ប្រពន្ធ​ទេ​នោះ ខ្លួន​នឹង​ស​ម្លា​.​ប់​នាង​ចោល ហើយ​ខ្លួន​សុខចិត្ត​ដើរ​ចូល​គុ​.​ក​»​។

ជននេះផ្ទុះកំហឹងយ៉ាងខ្លាំង រួចក៏យកកាំបិតចាក់ទៅលើនារីរូបនាងដល់បន្ទប់ជួលជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ដួលដេកនៅក្នុងថ្លុកឈា.មតែម្តង។ បន្ទាប់មកស្មានថា នាងស្លា.ប់បាត់ ជនរូបនេះក៏បានយកខ្សែភ្លើងបញ្ចប់ជីវិតខ្លួនឯងទៀត ប៉ុន្តែមិនបានស្លា.ប់តាមបំណងទេ គ្រាន់តែរបួសបែកក្បាល ដោយសារតែខ្សែភ្លើងបានដាច់ បណ្ដាលឲ្យធ្លាក់បោ.កក្បាលផ្ទប់នឹងចង្ក្រាន បង្ករការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយអ្នកជិតខាងបានរាយការន៍ទៅសមត្ថកិច្ចរួចក៏ត្រូវបាននគរបាលប៉ុស្តិ៍បែកចានឃាត់ខ្លួនភ្លាមៗតែម្ដង។

អត្ថបទទាក់ទង

Back to top button