ព័ត៌មានអន្តរជាតិ

ទឹកជំនន់បុកខ្លាំងពេក បណ្ដាលឲ្យបុរសវ័យ ៣១ឆ្នាំ ម្នាក់ជាប់គាំងនៅក្នុងរថយន្តជាង ១៣ ម៉ោងយ៉ាងរន្ធត់…

កូរ៉េខាងត្បូងទទួលរងឥទ្ធិពលព្យុះទីហ្វុងដ៏ខ្លាំងក្លាឈ្មោះ Hinnamnor  កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ បានបោកបក់យ៉ាងខ្លាំងបណ្ដាលឲ្យប្រទេសដែលទើបនឹងងើបពីទឹកជំនន់មួយនេះត្រូវបានលិចលង់សារជាថ្មីម្ដងទៀត ហើយក្នុងនោះសមត្ថកិច្ចកំពុងព្យាយាមសង្គ្រោះប្រជាជនកូរ៉េដែលកំពុងជាប់គាំងផងដែរ។

Thank you for reading this post, don't forget to subscribe!

បើតាមប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងផងដែរថាប្រជាជនកូរ៉េជាច្រើននាក់បានបាត់ខ្លួនក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះថែមទៀត​ ដោយយោងតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា មានបុរសអាយុ ៣១ ឆ្នាំម្នាក់នៅខេត្ត Gyeongbuk ត្រូវបានគេរកឃើញបន្ទាប់ពីបុរសរូបនេះបានជាប់គាំងនៅក្នុងរថយន្តជាង ១៣ម៉ោង។

បុរសវ័យ ៣១ឆ្នាំ ខាងលើបានបន្តថា លោកស្ទើបាត់បង់ជីវិតនៅក្នុងរថយន្តបន្ទាប់ពីមានទឹកហូរចូលពាសពេញរថយន្តយ៉ាំងគំហុកហើយលោកស្ទើរតែដកដង្ហើមពុំចង់បាន ប៉ុន្តែដោយនឹកឃើញមុខរបស់កូនៗលោក ភ្លាមនោះក៏មានស្មាតីឡើងវិញតែម្ដង។

គួរបញ្ជាក់ផងដែរថាអាជ្ញាធរបានប្រកាសឱ្យប្រជាជនយកយានយន្តរបស់ខ្លួនទៅទុកនៅកន្លែងសុវត្ថិភាព ខណៈពេលដែលយករថយន្តទៅរក្សាទុកនោះ ស្រាប់តែទឹកក៏បានហូរចូលមកយ៉ាងគំហុកតែម្ដង ទើបធ្វើឱ្យមានអ្នកជាប់នៅក្នុងចំណតនោះ៕

អត្ថបទទាក់ទង

Back to top button