ជីវិតនិងសង្គម

មានតែក្ដីអាណិត!! តារាចម្រៀង ឈួន សុវណ្ណឆៃ ទទួលយកមិនបានក្រោយម្ដាយជាទីស្រឡាញ់លាចាកចេញទៅជារៀងរហូត…

តារាចម្រៀងស្រីជើងចាស់ ឈួន សុវណ្ណឆៃ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងអាណិតតារារូបនេះជាខ្លាំងបន្ទាប់ពីទទួលដំណឹង កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះថាម្ដាយរបស់អ្នកនាងបានទទួលមរណភាពហើយនោះ។

Thank you for reading this post, don't forget to subscribe!

ក្នុងនោះតារាចម្រៀងស្រីជើងចាស់ ឈួន សុវណ្ណឆៃ បានបញ្ជាក់ថា៖ «ម៉ែពិតជា​ដាច់ចិត្តណាស់​ទៅចោលកូន​ ទាំង​គ្មាន​ពាក្យលាគ្នា​សូម្បី​បន្ដិច​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ម៉ែ​ បាន​ទៅ​កាន់ទី​សុខ​ សូម​ជាតិ​ណាៗ​ កូន​បានរស់ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជំ​របស់ម៉ែ​ គ្រប់​ៗជាតិ​ ហើយ​សូម​ជូន​ដំណឹង​ដល់​ ពុក​ម៉ែ​បងប្អូន​ ថាសពម្ដាយ​នាងខ្ញុំ​ បានរៀបចំធ្វើបុណ្យនៅវត្ត​ សំរោង​អណ្ដែត​ ដូច្នេះ​ហហើយនាងខ្ញុំ​ក៏​សូម​អធ្យាស្រ័យពី​ចម្ងាយ​ផង​ ដោយ​ក្ដី​អនុគ្រោះ​ពី​នាងខ្ញុំ​ ឈួន​សុវណ្ណឆៃ»។

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះរួចមកមហាជនក៏ដូចជាអ្នកសិល្បៈដូចគ្នាបានចូលរួមរំលែកទុក្ខជាមួយនឹងតារាចម្រៀងជើងចាស់រូបនេះផងដែរ៕

អត្ថបទទាក់ទង

Back to top button