បច្ចេកវិទ្យា

NASA ប្រកាសអំពីអាចម៍ផ្កាយមួយដែលហោះមកកៀងផែនដីយើងបំផុត…

ក្រុមអ្នកវិទ្យាសាស្រ្តរបស់សហរដ្ឋអាមេរិក បានប្រកាសថា អាចម៍ផ្កាយមួយបានធ្វើដំណើរកាត់ភពផែនដីរបស់យើង ក្នុងរយៈចម្ងាយយ៉ាងកៀកបំផុតមួយ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

Thank you for reading this post, don't forget to subscribe!

ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានឱ្យដឹងថា ដុំថ្មអវកាសមួយដែលទើបប្រទះឃើញនាពេលថ្មីៗនេះ បានហោះកាត់ផែនដី ក្នុងគម្លាតត្រឹមតែ៣,៦០០គីឡូម៉ែត្រប៉ុណ្ណោះ ពីលើចុងភាគខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង។ ចម្ងាយនោះគឺកៀកជាងគន្លងគោចរ នៃក្រុមផ្កាយរណបទំនាក់ទំនងទូទៅ ដែលស្ថិតនៅជុំវិញផែនដីដល់ទៅ ១០ដងឯណោះ។ ទោះអាចម៍ផ្កាយនោះបានសំដៅមកចំផែនដីក៏ដោយ វានឹងរងការឆេះរលាយស្ទើរទាំងស្រុងជាមិនខាន នៅពេលប៉ះកកិតជាមួយស្រទាប់បរិយាកាសនៃភពរបស់យើង។

គួរបញ្ជាក់ថា អាចម៍ផ្កាយខាងលើ ដែលមានឈ្មោះសម្គាល់ 2023 BU ទើបតែត្រូវបានប្រទះឃើញ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ វាមានទំហំចន្លោះប្រហែលពី៣.៥ម៉ែត្រ ទៅ៨.៥ម៉ែត្រ។ យោងតាមការអះអាងរបស់ NASA ការធ្វើដំណើរកាត់ភពរបស់យើងក្នុងចម្ងាយដ៏កៀកបែបនេះ នឹងធ្វើឱ្យវាទទួលរងឥទ្ធិពលពីកម្លាំងទំនាញរបស់ផែនដី។ កន្លងមក អាចម៍ផ្កាយ 2023 BU ចំណាយពេលចំនួន៣៥៩ថ្ងៃ ដើម្បីគោចរជុំវិញព្រះអាទិត្យ ប៉ុន្តែក្រោយការហោះកាត់នេះ វានឹងត្រូវប្រើពេល៤២៥ថ្ងៃ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button