Florida ក្លាយជារដ្ឋអាមេរិកទី៣ដែលមានការឆ្លងកូវីដលើស១លានករណី

0
66

យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា កាលពីថ្ងៃអង្គារ Florida បានក្លាយជារដ្ឋទី៣របស់សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងជំងឺកូវីដ១៩លើស១លានករណីស្របពេលសហរដ្ឋអាមេរិកកំពុងប្រយុទ្ធជាមួយជំងឺរាតត្បាតនេះ។រដ្ធនេះបានកត់ត្រាការឆ្លងចំនួន១,០០៨,១៦៦ករណីនិងមនុស្សស្លាប់១៨,៦៧៩នាក់។ របាយកាណ៍នេះបានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរដ្ឋ Texas និង California បានកត់ត្រាករណីឆ្លងជាង១.២លានករណីក្នុងរដ្ឋនីមួយៗ។

កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Florida លោក Ron DeSantis បាននិយាយថា សាលារៀននឹងនៅតែបើកទ្វារបើទោះបីជាមានករណីកើនឡើងខ្លាំងក៏ដោយ។លោកនិយាយថា ការបិទសាលារៀនគឺជាកំហុសសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តអាមេរិកសម័យទំនើប។

សរុបមក សហរដ្ឋអាមេរិកមានការឆ្លងជាង១៣.៦លានករណីចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាក្នុងខែមករា។ ចាប់តាំងពីខែកុម្ភៈមក មនុស្សជិត២៧០,០០០នាក់បានស្លាប់នៅក្នុងប្រទេសនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here