ចិន ទទូចឲ្យអាមេរិកឈប់លក់អាវុធទៅកោះ តៃវ៉ាន់ ហើយព្រមានក្រុង តៃប៉ិ ធ្ងន់ៗ…

0
66

ព័ត៌មានអន្ដរជាតិ

ប្រទេសចិនកាលពីថ្ងៃចន្ទបានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងដាច់ខាតរបស់ខ្លួនចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ដោយទទូចឲ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងនិងត្រឹមត្រូវហើយចៀសវាងកុំដើរលើផ្លូវខុសនិងគ្រោះថ្នាក់ទៀត។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
លោកស្រី Hua បាននិយាយថា “ប្រទេសចិនសូមប្រឆាំងដាច់ខាតចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់”។ លោកស្រីបន្ថែមថា ជំហររបស់ចិនគឺច្បាស់លាស់និងជាក់លាក់។

យោងតាមរបាយការណ៍បានឲ្យដឹងថា កោះតៃវ៉ាន់បានចំណាយថវិកាចំនួន១១.៨ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំនេះមកក្នុងការទិញអាវុធពីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យដដែលបាននិយាយថា “យើងសូមផ្ញើសារដ៏ម៉ឺងម៉ាត់នេះជាថ្មីម្តងទៀតដល់ភាគីសហរដ្ឋអាមេរិកថា ប្រទេសចិននឹងប្រយុទ្ធប្រឆាំងដល់រាល់ការប៉ុនប៉ងទាំងឡាយណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ចិននិងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន”។

ស្របពេលជាមួយគ្នានោះ លោកស្រីបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ “ចិនតែមួយ” និងសេចក្តីប្រកាសរួម ចិន-អាមេរិក ចំនួនបី, បញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់, បញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះនេះនិងត្រូវដោះស្រាយបញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែងដើម្បីចៀសវាងការដើរផ្លូវខុសនិងគ្រោះថ្នាក់បន្ថែមទៀត។លោកស្រីHua បានបន្ថែមទៀតថា “យើងក៏សូមផ្តល់នូវសារដ៏ម៉ឺងម៉ាត់ដល់អាជ្ញាធរតៃវ៉ាន់ផងដែរថា “ឯករាជ្យភាពរបស់តៃវ៉ាន់” គឺជាផ្លូវទាល់ដែលគ្មានច្រកចេញ។ ការប៉ុនប៉ងនិងសកម្មភាពដើម្បីស្វែងរកការជ្រៀតជ្រែកពីខាងក្រៅនិងប្រើប្រាស់អាវុធដើម្បីទប់ទល់នឹងការបង្រួបបង្រួមឡើងវិញ នឹងត្រូវបរាជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here