អង់គ្លេស អនុម័ត ឱ្យប្រើវ៉ាក់សាំងកូវីដ ១៩ ខណៈចំនួនអ្នកស្លាប់ដោយកូវីដ ១៩ កើនឡើងដល់១,៥ លាននាក់លើពិភពលោក ..

0
80

ឡុង ដ៍ ៖ ចក្រភព អង់គ្លេស កាលពី ថ្ងៃ ពុធ ទី ០២ ធ្នូ បាន ក្លាយជា ប្រទេស លោកខាងលិច ដំបូង គេ ដែល បាន អនុម័ត វ៉ាក់សាំង កូវី ដ ១៩ សម្រាប់ ការប្រើប្រាស់ ជា ទូទៅ ខណៈ ដែល ប្រទេស ជប៉ុន និង អ៊ីតាលី សន្យា ចាក់ ថ្នាំ បង្ការ រោគ ដោយ ឥតគិតថ្លៃ សម្រាប់ ប្រជាជន ពួកគេ ទាំងអស់ ស្រប ពេល ចំនួន អ្នកស្លាប់ ទូទាំង ពិភពលោក បាន កើនឡើង ដល់ ១,៥ លាន នាក់ ។

ត្រឹម ១២ ខែ បន្ទាប់ ពី ជំងឺ រាតត្បាត ផ្ទុះ ឡើង ជា សាធារណៈ នៅ ប្រទេស ចិន និយតករ ឱសថ ឯករាជ្យ របស់ ចក្រភព អង់គ្លេស បាន ផ្តល់ ភ្លើង ខៀវ ដល់ វ៉ាក់សាំង កូ វីដ របស់ ក្រុមហ៊ុន BioNTech-Pfizer ប៉ុន្តែ បញ្ជាក់ យ៉ាង ទទូច ថា សុវត្ថិភាព ត្រូវ តែ ជា អាទិភាព ។
នាយក ប្រតិបត្តិ ទីភ្នាក់ងារ ផលិត ឱសថ និង ថែទាំ សុខភាព (MHRA) លោក ជូន រ៉េ ន និយាយថា “ អ្នក រាល់គ្នា អាច ជឿជាក់ បាន ថា គ្មាន ជ្រុង ណាមួយ ត្រូវបាន កាត់ផ្តាច់ ទេ ។ សាធារណ ជន មិន សម នឹង ទទួល បាន អ្វី តិច ជាង នេះ ទេ ” ។

នាយករដ្ឋមន្ត្រី បូរី ស ច ន សុន និយាយថា ចំណាត់ការ នេះ បាន បើកផ្លូវ ឱ្យមាន កម្មវិធី ចាក់ វ៉ាក់សាំង ” ដែល នៅ ទីបំផុត នឹង អនុញ្ញាត ឱ្យ យើង ទាមទារ មកវិញ នូវ ជីវិត ធម្មតា និង ធ្វើឱ្យ សេដ្ឋកិច្ច ដំណើរ ការ ទៅ មុខ ជា ធម្មតា ម្តងទៀត ” ។
រដ្ឋាភិបាល របស់ លោក និយាយថា វ៉ាក់សាំង ចំនួន ៨០០.០០០ ដូស នឹង ត្រូវ ចាក់ដ ល់ ប្រជាជន ចាប់ពី សប្តាហ៍ ក្រោយ តទៅ ។ជា មួយ ចំនួន អ្នក ស្លាប់ ជាង ៥៩.០០០ នាក់ ពី ករណី ឆ្លង ១,៦ លាន ចក្រភព អង់គ្លេស នៅតែ មាន អត្រា ស្លាប់ ខ្ពស់បំផុត នៅ អឺរ៉ុប ៕

LEAVE A REPLY

Please enter your comment!
Please enter your name here