ប្រាយុទ្ធ នៅក្នុង មុខតំណែង នាយករដ្ឋមន្ត្រី ដដែលបន្ទាប់ពីតុលាការសំរេចអោយរួចផុតការចោទប្រកាន់…

0
77

បាងកក ៖ តុលាការ ខ្ពស់ បំផុត របស់ ថៃ កាលពី ថ្ងៃ ពុធ ទី ០២ ធ្នូ បាន សំរេច អោយ នាយករដ្ឋមន្ត្រី លោក ប្រា យុទ្ធ ចាន់ អូ ចា រួចផុត ពី ការចោទប្រកាន់ រំលោភ ក្រមសីលធម៌ ដូច មានចែង ក្នុង ច្បាប់រដ្ឋធម្មនុញ្ញ ដោយ អនុញ្ញាត អោយ លោក អាច បន្ត នៅ ក្នង មុខតំណែង ដដែល ។
តុលាការ ធម្មនុញ្ញ ថៃ បាន សំរេច លើ បណ្តឹង ប្តឹង ដោយ គណបក្ស ប្រឆាំង ភឿ ថៃ ដែល ថា លោក ប្រា យុទ្ធ បាន រំលោភ ច្បាប់ ដោយសារ តែ បន្ត នៅក្នុង ផ្ទះ យោធា មួយ ក្នុង បន្ទាយ ទាហាន ទោះ ជា លោក បាន លាឈប់ ពី មេបញ្ជាការ កងទ័ព កាលពី ខែ កញ្ញា ឆ្នាំ ២០១៤ ហើយ ក្តី ។

បណ្តឹង ចោទប្រកាន់ថា លោក បាន រំលោភ មាត្រា ច្បាប់ មួយចំនួន ក្នុង រដ្ឋធម្មនុញ្ញ ដែល ហាម នាយករដ្ឋមន្ត្រី ទទួលបាន ផលប្រយោជន៍ ពិសេស ពី បណ្តា ទី ភ្នាក់ងាររដ្ឋ ឬ ក្រុមហ៊ុន សហគ្រាស ដែល ជា ទំនាស់ ផល ប្រយោជន៍ ។ បើសិនជា រដ្ឋ មន្ត្រី ណា ម្នាក់ ត្រូវបាន រកឃើញ កំហុស ដូច្នេះ មន្ត្រី នោះ នឹង ត្រូវ ដក សិទ្ធិ និង បង្ខំ អោយ ចាក ចេញពី មុខតំណែង ។ ទោះជា យ៉ាងណា ក្រុម មេធាវី របស់ លោក ប្រា យុទ្ធ បាន ឡើង ការពារ ក្តី ដោយ អះអាង ថា ការដែល នាយករដ្ឋមន្ត្រី បន្ត ស្ថិតនៅ ក្នុង បន្ទាយ ទាហាន ដូច្នេះ ដោយសារ និវេសដ្ឋាន ផ្លូវកា ររបស់ នាយករដ្ឋមន្ត្រី កំ ពុង ត្រូវ ជួសជុល កែកុន អោយ ថ្មី និង នាយករដ្ឋមន្ត្រី ខ្លួន លោក ក៏ មាន ការព្រួយបារម្ភ អំពី សន្តិសុខ ផ្ទាល់ខ្លួន ផងដែរ ។

ការសំរេច ក្តីនេះ កើតឡើង ចំ ពេល លោក ប្រា យុទ្ធ ប្រឈម ការតវ៉ា ប្រឆាំង រាប់ ខែ មក ហើយ ពី ចលនា គាំទ្រ លទ្ធិប្រជាធិបតេយ្យ ដឹកនាំ ដោយ ពួក និស្សិត ដែល ទាមទារ អោយ លោក ចុះចេញ ពី តំណែង ផងដែរ ដោយសារតែ ពួកគេ យល់ឃើញ ថា លោក ចូលកាន់ តំណែង ជា នាយករដ្ឋមន្ត្រី ស៊ីវិល តាម រយៈ ការបោះឆ្នោត ដែល មាន ការរៀបចំ ទុក មុន មួយ ។
សូម រំលឹក ថា កាល នៅ ជា អគ្គមេបញ្ជាការ កងទ័ព ឧត្តមសេនីយ៍ប្រា យុទ្ធ បាន ដឹកនាំ កងទ័ព ធ្វើ រដ្ឋប្រហារ ទម្លាក់ រដ្ឋាភិបាល ដឹកនាំ ដោយ គណបក្ស ភឿ ថៃ នេះ នៅ ឆ្នាំ ២០១៤ ។ បន្ទាប់មក លោក ដឹកនាំ របប សឹក អស់ ពេល ៥ ឆ្នាំ ក្នុងនាម ជា នាយករដ្ឋមន្ត្រី នៃ រដ្ឋាភិបាល យោធា ។

ការបោះឆ្នោត សកល កាលពី ឆ្នាំមុន នាំអោយ លោក វិល មក កាន់ តំណែង ដដែល វិញ តាមរយៈ គណបក្ស តំណាង យោធា មួយ ។ ការតវ៉ា ប្រឆាំង បច្ចុប្បន្ន ចោទប្រកាន់ថា រដ្ឋធម្មនុញ្ញ ឆ្នាំ ២០១៧ បង្កើតឡើង ក្រោម របប យោធា ជួយ អោយ គណបក្សនិយម យោធា នេះ មានប្រៀប ដោយ អយុត្តិធម៌ នៅក្នុង ការបោះឆ្នោត និង ការជ្រើសរើស នាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ថា នៅ ១២ ឆ្នាំ មកនេះ តុលាការ ធម្មនុញ្ញ ថៃ នេះ បាន កាត់ សេចក្តី ទម្លាក់ នា យក រដ្ឋមន្ត្រី ៣ រូប ហើយ តែ សុទ្ធតែ ជា នាយករដ្ឋមន្ត្រី ដែល ស្និទ្ធ នឹង អតីត នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា វ៉ាត ដែល ក៏ត្រូវ ទម្លាក់ ក្នុង រដ្ឋប្រហារ យោធា កាលពី ឆ្នាំ ២០០៦ ។តុលាការ ធម្មនុញ្ញ នេះ ក៏ ដូច យោធា ត្រូវបាន ចាត់ទុក ជា ស សរ មួយ នៃ ស្ថាប័ន រាជានិយម ថៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here