អតីត ប្រធានាធិបតីបារាំងស្លាប់ដោយជំងឺពាក់ព័ន្ធនឹងកូវី ដ ១៩…

ប៉ារីស ៖ អតីត ប្រធានាធិបតី បារាំង លោក វ៉ា ឡេរី ហ្គីស កាត ឌី ស្តា ង (Valery Giscard d’Estaing) ដែល បាន ដឹកនាំ ធ្វើ សមាហរណកម្ម អឺរ៉ុប និង បាន ជួយ អោយ សង្គម បារាំង មាន ភាព ទំនើប ឡើង នា ទសវត្សរ៍ ឆ្នាំ ១៩៧០ បាន ស្លាប់ នៅ អាយុ ៩៤ ឆ្នាំ ក្រោយ ឆ្លងកូវី ដ ១៩ ។

មូលនិធិ របស់ ហ្គីស កាត បាន និយាយថា លោក បាន លាចាក លោក នៅ ក្នុងផ្ទះ គ្រួសារ លោក នៅ តំបន់ល័រ រីត ស៊ែរ នៅ ខាងកើត ប្រទេស ។ លោក បាន ចូល មន្ទីរពេទ្យ កាលពី ខែ កញ្ញា ដោយសារ រោគ ផ្លូវដង្ហើម និង ចូល ពេទ្យ ជា ថ្មី នៅ ពាក់កណ្តាល ខែ វិច្ឆិកា ។ មូលនិធិ នេះ បាន បន្ថែមថា ពិធី បុណ្យសព របស់ លោក នឹង ត្រូវ ធ្វើឡើង ក្នុង លក្ខណៈ គ្រួសារ ។ហ្គីស កាតបាន ជាប់ឆ្នោត ជា ប្រ ធានា ធិបតី បារាំង នៅ ឆ្នាំ ១៩៧៤ នៅ អាយុ ៤៨ ឆ្នាំ និង ក្លាយជា មេដឹកនាំ ក្រោយ សង្គ្រាម វ័យក្មេង ជាងគេ នៅ បារាំង ។ នៅក្នុង ស្រុក លោក បាន ដឹកនាំ ធ្វើ ទំនើបកម្ម សង្គម បារាំង ដោយ ធ្វើ អោយ ទៅជា ស្របច្បាប់ ការ រំលូត កូន និង អនុញ្ញាត អោយ មាន ការលែង លះ តាមរយៈ ការព្រមព្រៀង គ្នា ទៅវិញទៅមក ហើយ នឹង បន្ទាប អាយុ អាច បោះឆ្នោត ពី ២១ មក មក ត្រឹម ១៨ ឆ្នាំ ។ ក្រោយ ទទួលដំណឹង នេះ ពួក សមាជិក សភា បារាំង បានធ្វើការ ស្មឹង ស្មាធិ៍ មួយ នាទី នៅក្នុង សភា នៅពេល ការគោរព បាន ហូរ ចូល មក ពី គ្រប់ទិសទី ។ អតីត ប្រធានាធិបតី នី កូឡាស សាកូ ហ្ស៊ី បាន និយាយថា លោក ហ្គីស កាតបាន « ធ្វើការ ពេញ មួយជីវិត ដើម្បី ពង្រឹង ទំនាក់ទំនង រវាង ប្រជាជាតិ អឺរ៉ុប » ។ហ្គីស កាត បាន បង្កើត ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ អតីត អធិកា ប តី អាឡឺម៉ង់ ហែល មុ ស្មី ត និង បានរួម គ្នា បង្កើត មូលនិធិ សំរាប់ រូបិយ បណ្ណ ទោល អឺរ៉ុប ដោយ បង្កើត ប្រព័ន្ធ រូបិយវត្ថុ អឺរ៉ុប ៕

Leave a Reply

Your email address will not be published. Required fields are marked *