តួឯកក្នុងរឿង #Alive ត្រូវបានគេរកឃើញថាប្រើប្រាស់ថ្នាំញៀន…

តារាសម្ដែងកូរ៉េខាងត្បូង Yoo Ah In បានធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់កូកាអ៊ីន និងខេតាមីនដោយខុសច្បាប់ ខណៈកន្លងទៅតារារូបនេះក៏ធ្វើតេស្តវិជ្ជមាន ចំពោះការប្រើប្រាស់កញ្ឆា និងថ្នាំ Propofol ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
Thank you for reading this post, don't forget to subscribe!ប៉ូលីសបានចាប់ផ្តើមស៊ើបអង្កេតតារាសម្ដែងរូបនេះ ក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀនពីខែមុន ហើយពួកគេក៏បានធ្វើការឆែកឆេរ និងរឹបអូសការិយាល័យវេជ្ជបណ្ឌិតជាច្រើនកន្លែងផងដែរ។ តារាសម្តែងរូបនេះ ត្រូវបានគេចោទប្រកាន់ថាបានទទួលថ្នាំទាំងនេះតាំងពីឆ្នាំ២០២១។
ក្រោយពីបានធ្វើការស៉ើបអង្កេតរួចរាល់ តារារូបនេះបានប្រគល់សំណាក សក់ និងទឹកនោមទៅប៉ូលិស។ សំណាកទឹកនោមបានបន្តធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់កញ្ឆា ចំណែកឯគំរូសក់បានធ្វើតេស្តវិជ្ជមានចំពោះ ketamine, cocaine និង Propofol។
យោងតាម សារព័ត៌មានកូរ៉េ Soompi បានឲ្យដឹងថា ប៉ូលីសកំពុងពិនិត្យមើលថាតើតារាប្រុស Yoo Ah In បានប្រើប្រាស់ ketamine ជាទម្លាប់ដែរឬទេ ហើយគ្រោងនឹងហៅលោកមកសាកសួរក្នុងពេលឆាប់ៗនេះ៕