ព័ត៌មានអន្តរជាតិ

លោក ហ្សេលេនស្គី អះអាងថា អ៊ុយក្រែន វា.-យដ.-ណ្ដើមបានទឹកដីជាង ២,០០០ គីឡូម៉ែត្រត្រឡប់មកវិញពី រុស្ស៊ី…

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថាកងទ័ពអ៊ុយក្រែនវាយដណ្ដើមយកបានទឹកដីប្រហែល ២,០០០គីឡូម៉ែត្រក្រឡា ពីកងទ័ពរុស្ស៉ីត្រឡប់មកវិញ ចាប់តាំងពីចាប់ផ្ដើមប្រតិបត្តិការវាយបក កាលពីដើមខែកញ្ញានេះមក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។

Thank you for reading this post, don't forget to subscribe!

នៅក្នុងសារជាវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ពួកឈ្លានពាន មិនមានកន្លែងឈរជើងនៅអ៊ុយក្រែនទេ ហើយពួកគេនឹងមិនមានកន្លែងឈរជើងជាដាច់ខាត»។

គួរបញ្ជាក់ថា ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងចំពេលដែលក្រសួងការពារជាតិរុស្ស៉ី បានទទួលស្គាល់ពីការបាត់បង់ទីក្រុងអ៉ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) ដែលនេះជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៉ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពីខែមីនាមក៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button