ហេតុការណ៍រអិ.-លបា.-ក់ដីនៅប្រទេសឥណ្ឌូនេស៊ីបណ្ដាលឲ្យអ្នកភូមិចំនួន ១៥នាក់បានស្លា.-ប់ និងរាប់សិបនាក់ទៀតកំពុងបា.-ត់ខ្លួន…

យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដីបានវាយប្រហារតំបន់ ណាទូណា របស់ប្រទេសឥណ្ឌូនេស៊ី នៅមាត់សមុទ្រចិនខាងត្បូង។ BNPB បាននិយាយនៅលើ ធ្វីតធ័រថា ទីតាំងនៃការបាក់ដី និងភ្លៀងបន្តធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយ សង្គ្រោះ។
Thank you for reading this post, don't forget to subscribe!ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះណាទូណា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មនុស្ស១៥ នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ៥០ នាក់កំពុងបាត់ខ្លួន។ អាកាសធាតុកំពុងផ្លាស់ប្តូរ ខ្យល់នៅតែបក់បោកខ្លាំង គ្រាដែលអ្នកនាំពាក្យទីភ្នាក់ងារបន្ធូរបន្ថយគ្រោះមហន្តរាយកោះ រីយូបានហៅវា ថាជារលកជំនោរឡើងខ្ពស់។
ក្រុមរុករក និងជួយសង្គ្រោះបានជួយមនុស្ស ៦០នាក់ចាកចេញទៅកាន់កោះនេះកាលពីរសៀលថ្ងៃចន្ទ ដោយការធ្វើដំណើរត្រូវចំណា យពេលពី៧ ទៅ ៨ម៉ោងដោយទូកល្បឿនលឿន។ អ្នកនាំពាក្យ BNPB បាននិយាយថា ឧទ្ធម្ភាគចក្រនឹងត្រូវដាក់ពង្រាយនៅថ្ងៃអង្គារ ដើម្បីបង្កើនល្បឿនដំណើរ ការដឹកជញ្ជូន។
គួរបញ្ជាក់ថា ផ្លូវសំខាន់មួយក្នុងតំបន់ក៏ត្រូវបានកាត់ផ្តាច់ផងដែរ ដោយសារតែការបាក់ដី ដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ដំណើរការជម្លៀសខ្លួនកាន់តែខ្លាំង៕
ប្រភព៖ SEATV