សិល្បៈ&កម្សាន្ត

បន្ទាប់ពីមានការរិះគន់ខ្លាំងលើ គូម៉ា រឿងអ្នកកាន់កាមេរ៉ាធ្លាក់ពីលើឆាកនោះ ស្រាប់តែពេលនេះអ្នកទាំងពីរចេញមកបកស្រាយយ៉ាងក្បោះក្បាយបែបនេះ… (Video)

ថ្មីៗនេះនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការចែកចាយនូវវីដេអូឃ្លីបមួយ ដោយសកម្មភាពនោះគឺជាពេលដែលតារាចម្រៀង គូម៉ា ដើរចេញមកក្រៅហើយក៏មានអ្នកកាន់កាមេរ៉ាម្នាក់បានកាន់ដើរតាមលោកប៉ុន្តែមិនបានងាកក្រោយក៏ធ្លាក់ពីលើឆាកតែម្ដង។

Thank you for reading this post, don't forget to subscribe!

ក្នុងនោះមានមហាជនជាច្រើនសម្ដែងនូវការមិនពេញចិត្តបន្ទាប់ពីតារាចម្រៀងរូបនេះមិនបានចុះមកមើលអ្នកកាន់កាមេរ៉ានោះ ឬមិនចេះចុះជួយគាត់ជាដើម។ ជាក់ស្ដែងលោក គូម៉ា បានបកស្រាយយ៉ាងច្បាស់ៗថាបន្ទាប់ពីមានហេតុការណ៍បែបនេះលោកមានភាពច្របូកច្របល់ណាស់ ប៉ុន្តែពេលនោះមានក្រុមការងារជាច្រើននាក់រត់ទៅជួយគាត់ ហើយការសម្ដែងនោះទៀតសោតជាការផ្សាយបន្តផ្ទាល់ដូចនេះក៏ក្រុមការងារឲ្យសញ្ញាថាអាចបន្តទៀតបាន។

លោកបានបន្ថែមថា បន្ទាប់ពីសម្ដែងចប់លោកបានទៅជួបគាត់ផ្ទាល់នៅក្រោយឆាក និងសួរនាំពីស្ថានភាពរបស់អ្នកកាន់កាមេរ៉ារូបនោះ ហើយលោកបានសួរសុខទុក្ខគាត់ជាច្រើនដង និងសួរនាំទៅកាន់គាត់ និងជូនជាថវិការមួយចំនួនដល់គាត់ផងដែរ។

ក្នុងនោះយោងតាមការបញ្ជាក់របស់គណនីយ ផុន សៀវប៉េង បានចូលខមិនផងដែរថា៖ «ខ្ញុំបាទជា Camera man ដែរធ្លាក់ឆាក និងខ្ញុំអត់អីតេបងប្អូនគ្រាន់តែនៅចុកកន្លែងដែរត្រូវតិចតូចតេបងប្អូនកុំបន្ទាសបងគូម៉ាអឺតាំងខ្ញុំនិងក្រុមការងារ និងបងគូម៉ាវានឹកស្មានមិនដល់ស្រមៃមិនឃើញទេថាមានរឿងនិងកើតឡើងទេ ពេលធ្លាក់នឹងក្រុមការងារគាត់បានមកជួយខ្ញុំទាន់ពេលវេលារួចហើយបងគូម៉ាច្រៀងចប់ផ្លៀមគាត់បានមកមើលខ្ញុំផ្លៀមសួរសុខទុក្ខខ្ញុំរួចគាត់ទៅប្ដូរសំលៀកបំពាក់រួចក៏មកមើលខ្ញុំម្ដងទៀតហើយគាត់ក៏បានជូនថាក់វិការដល់ខ្ញុំដែរសូមអរគុណបងប្អូនទាំងអស់ដែរខំមិនការអាណិតស្រលាញ់មកខ្ញុំបងគូម៉ាគាត់ពិតជាចិត្តល្អណាស់(idol Kuma)»។

អត្ថបទទាក់ទង

Back to top button