ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍…

ជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
Thank you for reading this post, don't forget to subscribe!សូមបញ្ជាក់ជូនថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។
បច្ចុប្បន្ន កម្មវិធីនេះ អនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៤២៧ សាលា ក្នុងខេត្តចំនួន ១០ រួមមានខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ, កំពង់ឆ្នាំង, និងពោធិ៍សាត់ ក្នុងនោះមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់ ដែលរាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ១៧ ០៨០ លានរៀល សម្រាប់ឆ្នាំ២០២៣។








ប្រភព៖ TVK