ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញ​ ធ្វើការបង្ក្រាប ម៉ូតូបំពាក់ស៊ីម៉ាំងបង្ករសំឡេងរំខានចំនួន ១៨គ្រឿង…

នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣ ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងខុសបច្ចេកទេស​ បង្កសំឡេងរំខាន ចំនួន​ ១៨គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ធ្វើការបង្ក្រាប​។

Thank you for reading this post, don't forget to subscribe!

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៨គ្រឿង នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

អត្ថបទទាក់ទង

Back to top button