សិល្បៈ&កម្សាន្ត

ភូមិខ្ញុំ ជាភូមិមួយតំណាងឱ្យភូមិរបស់ប្រជាជនកម្ពុជាទាំងមូល សម្រាប់មកជួបជុំគ្នាអបអរសាទរទទួលទេវតាឆ្នាំថ្មី អមដោយកម្មវិធីកម្សាន្តពិសេសៗជាច្រើន កុំភ្លេចចូលរួមទាំងអស់គ្នាណា…

ដែលមកលេង ភូមិខ្ញុំ នៅអង្គរសង្រ្កាន្ដអត់? បើអត់ទាន់បានទៅលេងចាំអីទៀតឆ្នាំនេះ កុំភ្លេចមកលេងកម្មវិធីភូមិខ្ញុំផង មានកម្មវិធីសប្បាយៗ ទិដ្ឋភាពភូមិខ្មែរតាមសម័យកាល និងស្តង់ម្ហូបអាហារខ្មែរជាច្រើនរង់ចាំបងប្អូន។

Thank you for reading this post, don't forget to subscribe!

ភូមិខ្ញុំ គឺជាភូមិមួយតំណាងឱ្យភូមិរបស់ប្រជាជនកម្ពុជាទាំងមូល សម្រាប់មកជួបជុំគ្នាអបអរសាទរទទួលទេវតាឆ្នាំថ្មី អមដោយកម្មវិធីកម្សាន្តពិសេសៗជាច្រើនដូចជា៖ ទិដ្ឋភាពការរៀបចំភូមិខ្មែរនៅតាមសម័យកាលប្រវត្តិសាស្ត្រ សាលាឆទាន ទិដ្ឋភាពផ្សារខ្មែរដែលដាក់តាំងលក់ផលិតផលនិងម្ហូបអាហារបែបប្រពៃណី កម្មវិធីសម្ដែងសិល្បៈ ការលេងល្បែងប្រជាប្រិយតាមភូមិខ្មែរ ការសម្តែងក្បាច់គុនល្បុក្កតោ នឹងការលេងកម្សាន្តតាមចង្វាក់ប្រពៃណីជាតិខ្មែរជាដើម។ សូមបញ្ជាក់ផងដែរថាចំពោះ កម្មវិធីភូមិខ្ញុំ មានទីតាំងស្ថិតនៅខាងជើង ប្រាសាទបាយ័ន។

អត្ថបទទាក់ទង

Back to top button