សិល្បៈ&កម្សាន្ត

ពិសេសប្លែក!! ព្រះសង្ឃមួយអង្គមានញាណពិសេសចេះភាសាហៅសត្វនៅតំបន់ជួរភ្នំឱរ៉ាល់…

ពិតជាអស្ចារ្យណាស់!! ព្រះសង្ឃមួយអង្គមានញាណពិសេសចេះភាសាហៅសត្វ នៅអាស្រមមេត្តាធម្មជាតិ គឺជាជម្រកដ៏សុខសាន្តរបស់សត្វព្រៃ ដែលពួកវាបានមករស់នៅ យ៉ាងសុខសាន្ត នៅតំបន់ភ្នំឱរ៉ាល់នេះ។

Thank you for reading this post, don't forget to subscribe!

អាស្រម មេត្តាធម្មជាតិនេះស្ថិតនៅក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តំបន់ជួរភ្នំឱរ៉ាល់។ដោយព្រះសង្ឃលោកមានញាណពិសេសចេះភាសាហៅសត្វតូច រួមទាំងក្ងោក សត្វស្វាព្រាម និងសត្វផ្សេងៗទៀតដែលរស់នៅក្នុងតំបន់ព្រៃមេត្តាធម្មជាតិ ដែលឃើញហើយគឺពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសឹងតែមិនជឿថាព្រះសង្ឃនៅក្នុងវត្តព្រៃមេត្តាធម្មជាតិពិតជាចេះភាសាសត្វក្នុងតំបន់នេះពិតប្រាកដមែន។

ព្រះគ្រូ ព្រហ្ម ធម្មជាតិ គង់នៅក្នុងអាស្រម មេត្តាធម្មជាតិ ភ្នំឱរ៉ាល់ មានសង្ឃដីកាថា សព្វថ្ងៃនេះ មានសត្វ ស្វាព្រាម ស្វាក្រេះ ទោច រញី កំប្រុក ច្រើនប្រភេទ មាន់ព្រៃ កេងកងតូច កេងកងធំ ក្ងោក ទីទុយ ហើយឃើញសត្វស្លាប់ម្យ៉ាងមាន-កវែងយំឮៗ រៀងរាល់ល្ងាច ឮសូរសំឡេងស្រដៀងទៅនឹងសំឡេងសត្វទីទុយ ប៉ុន្តែមិនស្គាល់ឈ្មោះវា កំពុងរស់នៅទីនេះផងដែរ។

ក្នុងនោះក៏មានមហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែនូវការកោតសរសើរដល់ ព្រះសង្ឃ អង្គនេះជាខ្លាំងដែលមានញាណពិសេសបែបនេះអាចហៅសត្វជាច្រើននៅក្នុងតំបន់ព្រៃមេត្តាធម្មជាតិ ហើយក៏មានការចែករំលែកវីដេអូរបស់ព្រះអង្គជាច្រើនផងដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

អត្ថបទទាក់ទង

Back to top button