ព័ត៌មានជាតិ
ម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង់ស៊ីមាំងប្រែន ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិតរូបភាព មិនសមរម្យ សូមប្រញាប់ដកចេញជាបន្ទាន់…

ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
Thank you for reading this post, don't forget to subscribe!ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តមួយចំនួន ដែលបានបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស បំពងស៊ីផ្លេសំឡេងលឺខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពងសម្លេង (ស៊ីមាំងប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិតរូបភាព មិនសមរម្យ សូមប្រញាប់ធ្វើការដក ឬ ដោះចេញជាបន្ទាន់ បេីមិនអនុវត្តតាមការណែនាំនោះទេ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការបង្ក្រាប ឃាត់ ដកហូត ធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងធ្វេីការផាកពិន័យតាមវិធានការច្បាប់៕








