ព័ត៌មានអន្តរជាតិ

ត្រីរាប់លានក្បាល អណ្ដែតពាសពេញទន្លេនៅប្រទេសអូស្ដ្រាលី ដោយសារបញ្ហារអាកាសធាតុ…

ស៊ីដនី៖  ត្រី រាប់លានក្បាល ងាប់ និងរលួយ ពាសពេញទន្លេដ៏ធំ នៅជិតទីប្រជុំជនដាច់ស្រយាលមួយ ក្នុងប្រទេស អូស្ដ្រាលី ខណៈដែលរលកកំដៅ បោកបក់ពេញតំបន់។

Thank you for reading this post, don't forget to subscribe!

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមបានបង្ហាញពីទូកដែលកំពុងបើកកាត់ផ្ទៃទឹកដែលពោរពេញទៅដោយត្រីងាប់អណ្ដែតត្រៀបត្រា ដោយមើលសឹងមិនឃើញផ្ទៃទឹកសោះឡើយ។

រដ្ឋាភិបាល New South Wales បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែមីនា នេះ ថា ត្រីរាប់លានក្បាលបានងាប់នៅក្នុងទន្លេ Darling ក្បែរទីក្រុងតូចមួយនៃក្រុង Menindee ដែលជាក្រុងតូចមួយរបស់អូស្ដ្រាលី។

យោងតាមរដ្ឋាភិបាលរដ្ឋបានឱ្យដឹងថា ចំនួនត្រីគល់រាំងបានរីកដុះដាលនៅក្នុងទន្លេ បន្ទាប់ពីទឹកជំនន់នាពេលថ្មីៗនេះ ប៉ុន្តែបច្ចុប្បន្ននេះវាបានងាប់អស់យ៉ាងច្រើន ខណៈដែលទឹកបានស្រកចុះ។

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពដដែលបានឲ្យដឹងថា Menindee មានប្រជាជនប្រហែល 500 នាក់ ហើយត្រូវបានបំផ្លាញដោយគ្រោះរាំងស្ងួត និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អត្ថបទទាក់ទង

Back to top button