Bayern បង្ហាញនូវការចង់ក្លាយជាម្ចាស់ពាន UEFA Champions League ជាខ្លាំងដោយបញ្ជាក់ថាដំបូងគឺ PSG ហើយ Man City ក៏មិនទុកដែរ…

MUNICH ប្រទេសអាឡឺម៉ង់៖ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ Bayern Munich ទល់នឹង Manchester City នៅខែក្រោយ គ្រូបង្វឹក Julian Nagelsmann បាននិយាយថា ជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់ក្រុម Bavarians ប៉ុន្តែក្នុងនាមជាគូប្រជែង ពួកគេត្រូវការបំបាក់ក្លឹបធំៗដើម្បីបន្តដំណើតទៅរកពានធំមួយនេះ ។
Bayern Munich ដែលមានគោលបំណងចង់ក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបលើកទី៧ នឹងជួបជាមួយក្រុម Man City ដែលដឹកនាំដោយលោក Pep Guardiola នៅពាក់កណ្ដាលខែមេសា ខាងមុខនេះ។ Bayern បានយកឈ្នះក្រុមធំៗរួមមាន Inter Milan និង Barcelona នឹងបានទម្លាក់តារាឆ្នើម Paris St Germain ជាមួយនឹងជ័យជម្នះសរុប 3-0 សរុបទាំងពីរជើងក្នុងជុំទី 16 ។ ជាមួយគ្នានេះចំពោះក្រុមដែលឈ្នះក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្ររវាង Bayern និង City នឹងឡើងទៅជួប Real Madrid ឬ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រូបង្វឹករបស់ Bayern លោក Nagelsmann បាននិយាយថា «បើចង់ឈ្នះពាននេះត្រូវតែបំបាក់ក្រុមទាំងនេះ ដំបូងគឺ PSG បន្ទាប់មកគឺ Manchester City បន្ទាប់មកទៀត ប្រហែលជា Real ឬ Chelsea ហើយនៅវគ្គផ្តាច់ព្រ័ត្រផ្ដួលទាំងក្រុមមកពីព័រទុយហ្គាល់ ឬអ៊ីតាលី។