ជីវិតនិងសង្គម

ចប់បាត់!! នារីវ័យក្មេងម្នាក់រាំទះកេរ្តិ៍ភេទលើបណ្ដាញសង្គមត្រូវសមត្ថកិច្ចកោះហៅធ្វើកិច្ចសន្យាហើយ…

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម Tiktok បាននាំគ្នាសម្ដែងក្ដីមិនពេញចិត្តចំពោះសកម្មភាពរាំរបស់យុវតីមួយរូបនៅក្នុងបណ្ដាញសង្គម Tiktok ដែលបញ្ចេញអាកប្បកិរិយាទះកេរ្តិ៍ភេទរបស់ខ្លួនបង្ហាញសាធារណៈ ជាទង្វើមិនគប្បី និង ពុំសមគួរនោះឡើយ ធ្វើឱ្យមហាជនខំមិនរិះគន់ព្រោងព្រាត។

Thank you for reading this post, don't forget to subscribe!

ទាក់ទិនទៅនឹងករណីនេះ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញនេះ អធិការដ្ឋាននគរបាលស្រុកឧដុង្គ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានកោះហៅយុវតីខាងលើ ដែលមានឈ្មោះ ជុក ម៉ារីយុំ មានឈ្មោះ ហៅក្រៅថា លីតា មានអាយុ ១៩ ឆ្នាំ មុខរបររត់តុ មានទីលំនៅនៅភូមិត្រពាំងឈូក ស្រុកព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មកធ្វើការណែនាំ និង ធ្វើកិច្ចសន្យា ផ្ដិតមេដៃពុំឱ្យប្រព្រឹត្តទង្វើបែបនេះម្ដងទៀត៕

អត្ថបទទាក់ទង

Back to top button