ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នឹងពិភាក្សាអំពីប្រទេសអ៊ុយក្រែន និងកោះតៃវ៉ាន់…

Reuters​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ Vladimir​ Putin​ និង​ប្រធានាធិបតី​ចិន​លោក​ Xi​ Jinping​ នឹង​ពិភាក្សា​អំពី​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​កោះ​តៃ​វ៉ាន់នៅ​ឯ​កិច្ចប្រជុំ​ ក្នុង​ប្រទេស​ Uzbekistan​ ដែល​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា​ កិច្ចប្រជុំ​នេះ​នឹង​មាន​ “​សារ​:​សំខាន់​យ៉ាង​ខ្លាំង​”​ ដើម្បី​ដោះស្រាយ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​។​

Thank you for reading this post, don't forget to subscribe!

​នៅ​ស​ប្តា​ហ៍​នេះ​ លោក​ Xi​ នឹង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ចិន​ជា​លើក​ដំបូង​ក្នុង​រយ​:​ពេល​ជាង​ ០២​ឆ្នាំ​ ទៅ​កាន់​តំបន់​អាស៊ី​កណ្តាល​ ជា​កន្លែង​ដែល​លោក​នឹង​ជួប​ពិភាក្សា​ជាមួយនឹង​លោក​ Putin​ ដែល​នេះ​ជា​រយ​:​ពេល​ត្រឹមតែ​មួយ​ខែ​ប៉ុណ្ណោះ​ មុន​ពេល​ដែល​លោក​គ្រោង​នឹង​ឡើង​កាន់​ដំណែង​ជា​មេដឹកនាំ​ដ៏​មាន​​ឥទ្ធិពល​បំផុត​បន្ទាប់​ពី​លោក​ម៉ៅ​ សេ​ទុង​។​

​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ម៉ូ​ស្គូ​ ជំនួយការ​វិមាន​ក្រឹម​ឡាំង​លោក​ Yuri​ Ushakov​ បាន​និយាយ​ថា​ “​លោក​ប្រធានាធិបតី​ទាំង​ ០២​នាក់​ នឹង​ពិភាក្សា​ទាំង​របៀប​វីរ​:​ទ្វេភាគី​ និង​តំបន់​សំខាន់ៗ​ រួម​ទាំង​ប្រធានបទ​អន្តរជាតិ​ផង​ដែរ​”​។​

​លោក​បាន​បន្ថែម​ថា​  “​ជា​ធម្មតា​ លោក​ប្រធានាធិបតី​ទាំង​ ០២​នាក់​ នឹង​ផ្តល់​ការ​វាយតម្លៃ​វិជ្ជមាន​ចំពោះ​ការ​ជឿជាក់​ដែល​មាន​កម្រិត​ខ្ពស់​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី​”​។​

អត្ថបទទាក់ទង

Back to top button