ជីវិតនិងសង្គម

គួរឲ្យអាសូរណាស់!! ពីមុនធ្លាប់បួសជាព្រះសង្ឃ ក្រោយធ្លាក់ខ្លួនឈឺក៏សឹកមកសម្រាកព្យាបាលនៅផ្ទះដែលបច្ចុប្បន្នជំងឺកាន់តែធ្ងន់ធ្ងរទៅហើយ ដង្ហើយហៅជនរួមជាតិ…

គួរឲ្យអាសូរណាស់ ដោយសារតែជំងឺទឹកនោមផ្អែម អន្ទិតមួយរូបក៏សឹកលាចាកសិក្ខាបទមកសម្រាកព្យាបាលនៅឯផ្ទះតែមិនធូរស្បើយនោះទេបែរជាជំងឺកាន់តែធ្ងន់ធ្ងរទៅវិញរយៈពេលជាង ៤ឆ្នាំនៅសល់តែស្បែក និងឆ្អឹងគួរឲ្យសង្វេគក្នុងចិត្តជាខ្លាំងដង្ហើយហៅជនរួមជាតិឲ្យជួយ។

Thank you for reading this post, don't forget to subscribe!

នេះដោយយោងតាមការបង្ហោះសារដោយគណនីយហ្វេសប៊ុកឈ្មោះ ​Kroeun Sok Nai បានរៀបរាប់ថា៖

«នាងខ្ញុំសូមគោរពជូនដំណឹងដល់បងប្អូនសប្បុរសជូនទាំងអស់ សូមមេត្តាជួយដល់ប្អូនប្រុសផងប្អូនប្រុសមានអាយុ 23 ឆ្នាំមានជំងឺទឹកនោមផ្អែមរយៈពេល 4 ឆ្នាំហើយ។

ដំណាក់កាលធ្ងន់ធ្ងរសូមបងប្អូនមេត្តាជួយជាថវិកាបន្តិចបន្តួចដល់គាត់ផងខ្មែរជួយខ្មែរមេត្តាជួយស៊ែរផងបងប្អូន មិនទាន់មានអ្នកជួយនៅឡើយទេ អាចទេបងប្អូន ចែករំលែកខ្លះៗពីការធ្វើបុណ្យក្នុងរដូវកាលកាន់បិណ្ឌ មកជួយជីវិតប្អូនប្រុសម្នាក់នេះ ដែលកំពុងដង្ហើយហៅអ្នកមានចិត្តសន្តោសឲ្យជួយ?

ពីមុនប្អូនធ្លាប់បួសជាព្រះសង្ឃ តែដោយសារធ្លាក់ខ្លួនឈឺជាទម្ងន់ មានជំងឺទឹកនោមផ្អែម ទើបលោកប្អូនសឹកមកសម្រាកនៅឯផ្ទះ ពេលនះលោកប្អូនកាន់តែធ្ងន់ធ្ង និយាយក៏មិនចេញ គ្រួសារលោកប្អូនក្រីក្រណាស់ គ្មានប្រាក់យកលោកប្អូនទៅព្យាបាលទេ យើងមិនអាចជួយមនុស្សស្លាប់ឱ្យរស់ឡើងវិញ តែយើងអាចជួយមនុស្សដែលកំពុងមានជម្ងឺ ឱ្យបានជាសះស្បើយ ឬបានធូរស្រាលពីទុក្ខវេទនាក្នុងគ្រាខ្លះ»៕

អត្ថបទទាក់ទង

Back to top button