ជីវិតនិងសង្គម

អសូរណាស់!! បុរសលក់លៀសហាលពិការជើងម្នាក បានបាត់បង់ជីវិតដោយសារក្មេងបែកថ្នាំចាក់សម្លាប់…

បុរសលក់លៀសហាលពិការជើងម្នាកដែលជាមេគ្រួសារ និងមានកូន៤នាក់ក្នុងបន្ទុក ត្រូវបានបាត់បង់ជីវិតដោយសារក្មេងបែកថ្នាំចាក់សម្លាប់គួរឲ្យអាសូរជាខ្លាំង។

Thank you for reading this post, don't forget to subscribe!

រឿងកាន់តែគួរឲ្យស្រណោះទៅទៀតនោះគឺកូនៗទាំង៤នាក់ រួមទាំងប្រពន្ធរបស់លោកត្រូវរស់នៅគ្មានទីពឹង ស្រែកទ្រហោរយំយ៉ាងខ្លាំងក្រោយមរណភាពរបស់បុរសជាប្ដីដោយសារតែរឿងមិននឹកស្មានដល់មួយនេះ។

នេះដោយយោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គមដោយគណនីយឈ្មោះ Pin Yati ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖
«អ្នកលក់លៀសហាលពិការជើង ត្រូវអ្នកបែកថ្នាំចាក់ស្លាប់ បន្សល់ទុកកូន4នាក់កំព្រាស្រែកយំ ស្រណោះស្តាយឪពុកដែលខំរកស៊ីចិញ្ចឹម ។​

អាស័យដ្ឋាន​ក្មួយៗ នៅព្រែកអញ្ចាញ ខេត្តកណ្តាល ជីវិតក្មួយៗនិងម្តាយជាអ្នកក្រីក្រ រកព្រឹកហូបព្រឹក រកល្ងាចហូបល្ងាចទេ តែពេលនេះបាត់បង់ឪពុកបាត់បង់ប្តីដែលជាបង្គោលគ្រួសារហើយ តើក្មួយៗរំពឹងអីទៅ?»៕

អត្ថបទទាក់ទង

Back to top button