សិល្បៈ&កម្សាន្ត

អីយ៉ាស់!! ស្ងាត់ៗស្រាប់តែ ប៊ុត សីហា ថតរូបជាមួយនឹងរថយ្តថ្មី ដោយថ្លែងអំណរគុណដល់ថៅកែរហាងពេជ្រ ទ្រី ដាណា ទៀតផង…

មិនធម្មតា ក្រោយបាត់មុខមួយរយៈពេលនេះ ប៊ុត សីហា ត្រឡប់មកក្នុងវិថីសិល្បៈវិញក្រោយដើរផ្លូវខុសខកខ្លួនជាច្រើនឆ្នាំ​ ធ្វើការសូមទោសអ្នកគាំទ្រដែលបានធ្វើឲ្យពួកគាត់ខកចិត្តខកបំណង នាពេលកន្លងមក តែលើកនេះស្រាប់តែឈរថតនៅពីមុខឡានទំនើបមួយគ្រឿង និងថ្លែងអំណរគុណដល់ថៅកែរហាងពេជ្រ ទ្រី ដាណា ថែមទៀត។

Thank you for reading this post, don't forget to subscribe!

ក្នុងនោះផងដែរតារាចម្រៀង ប៊ុត សីហា ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ បានរៀបរាប់ថា៖ «អរគុណណាស់ដែលបងប្អូនទាំងអស់គ្នានៅគាំទ្រមនុស្សធ្លាប់សាងកំហុសម្នាក់នេះ ហើយក៏អរគុណខ្លាំងជាងគេនោះគឺលោកជំទាវ ទ្រី ដាណា NNP ដែលផ្ដល់ឱកាសអោយខ្ញុំជួប ផ្ដល់ឱកាសអោយកែខ្លួនឡើងវិញ និងជួយពួកខ្ញុំច្រើន ដោយគ្មានលក្ខខណ្ឌ ពិតជាអរគុណទឹកចិត្ត ចាប់ពីពេលជួបគាត់មក ពួកខ្ញុំផលិតបទចម្រៀងខ្លួនឯងបានច្រើនទោះមិនទាន់បានស្តង់ដាក៏ដោយ

ហើយក៏សង្ឃឹមថាជោគជ័យខ្លាំងទៅថ្ងៃមុខ ហើយខ្ញុំសន្យាថានឹងវិលមកសិល្បៈវិញ ប្រើសមត្ថភាពខ្លួនឯង មិនអោយបងប្អូនគ្រប់គ្នាខកបំណងទេ អរគុណពុកម៉ែ បងប្អូន ដែលនៅគាំទ្ររហូតមក ព្រោះខ្ញុំមានពេលនេះម្តងទៀតព្រោះតែលោកជំទាវនិងការគាំទ្ររបស់បងប្អូន មានបងប្អូនគាំទ្រខ្ញុំ ខ្ញុំនិងមានអ្វីគ្រប់យ៉ាងមកវិញមិនខាន(ប៊ុតសីហា)»។

គួរបញ្ជាក់ផងដែរថាក្នុងការវិលត្រឡប់មកវិញរបស់តារាចម្រៀងរូបនេះត្រូវបានមជ្ឈដ្ឋានជាច្រើនចាំជួយជ្រោមជ្រែង ក្រោយតារារូបនេះដឹងពីកំហុសដែលខ្លួនបាប្រព្រឹត្តិពីអតីកាលគឺជាកំហុសដ៏ធំមួយសម្រាប់លោកខ្លួនឯងផ្ទាល់ និងពិសេសនោះគឺអ្នកគាំទ្រតែម្ដង ប៉ុន្តែចំពោះមហាជនដែលគាំទ្រលោកគឺមិនប្រកាន់ចំពោះអតីតកាលនោះទេឲ្យតែលោកចេះកែរខ្លួនឡើងវិញ។

ជាក់ស្ដែងតារាច​ម្រៀងរូបនេះបានបន្ថែមថា៖ «ឲ្យតែបងប្អូននៅគាំទ្រ ខ្ញុំនៅកន្លែងណាក៏បានដែរ ឲ្យតែចាប់ផ្តើមម្តងទៀត មើលជីដេវីឌ គេអាចល្បីដល់គោលដៅបាន»៕

អត្ថបទទាក់ទង

Back to top button