ព័ត៌មានជាតិ

គួរឲ្យសោកស្ដាយណាស់!! កំពុងរៀបចំឥវ៉ាន់ដាក់លក់ស្រាប់តែឃើញផ្សែងហុយចេញពីឡៅតឿ ដែលសុទ្ធសឹងជាងគ្រឿងជ័រដោយខាតបង់ទឹកប្រាក់ជាង ២៥,០០០ ដុល្លារ…

ថ្ងៃអង្គារ ២០ កញ្ញា ២០២២អគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅ​វេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

Thank you for reading this post, don't forget to subscribe!

យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​ខណៈ​ម្ចាស់​កំពុង​រៀបចំ​អីវ៉ាន់​ដាក់លក់​ដូរ​នៅ​ខាងក្រោម ​ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​លើឡៅតឿ​ ភ្លាមនោះ​ក៏​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ និង​រាយ​ការ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ តែដោយសារ​នៅ​ខាង​លើ​សុទ្ធតែ​គ្រឿង​ជ័រ​ទើប​ធ្វើឱ្យ​ងាយ​ឆាបឆេះ​លឿន​រហ័ស​។

​ម្ចាស់ផ្ទះ​មានឈ្មោះ​ ថុង សុឃឿន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ មុខរបរ​លក់គ្រឿង​ជ័រ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​។ យោងតាមប្រភពដដែលបានឲ្យដឹងថាករណី ប្រឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់គ្រឿងជ័រខាងលើត្រូវបានប៉ាន់ប្រមាណរងការខូចខាត សរុបជាទឹកប្រាក់ប្រមាណជាង ២៥,០០០ ដុល្លារ។

អត្ថបទទាក់ទង

Back to top button