ក្រសួងរ៉ែ និងថាមពលបង្ហាញ ទិដ្ឋភាពការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ…

ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សា ហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ ឆ្នាំ ដំបូង និងអាចរកចំណូ លបាន១៨៥លានដុល្លារក្នុងមួយឆ្នាំ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *