បុរសម្នាក់ដែលបង្ហោះព័ត៌មានមិនពិតថាមានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និង…

ថ្មីៗនេះមានបុរសម្នាក់បានធ្វើការចែក​ចាយនូវឃ្លីបវីដេអូថា “មានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក” នៅលើបណ្ដាញសង្គមTiktok ដោយទីតាំងខាងលើស្ថិតនៅបឹងកក់។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានច្រាន​ចោល​នូវ​ព័ត៌មាន​ខាងលើថាជាព័ត៌មានពិត និងបកស្រាយ​ទៅកាន់ប្រជាពលរដ្ឋឲ្យបាន​ដឹងកុំមានការភាន់ច្រឡំ។

នៅរសៀលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២១​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានធ្វើការកោះហៅ​បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ​ ដែលជាព័ត៌មានមិនពិតថា​មានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក​

ជាក់ស្តែងបុរសម្ចាស់គណនី​ Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថាជាព័ត៌មានមិនពិត​ មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វើចត្តាឡីស័កនោះទេ​ ក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហើយឈប់រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ​ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស​ និងបានធ្វើការសុំទោសជាសាធារណ:ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វើឲ្យប្រជាពលរដ្ឋ​ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ​។

ក្រោយពី​ធ្វើការសុំទោស​រួចរាល់​ ហើយសមត្ថកិច្ច​បា​នអប់រំណែនាំឈ្មោះ អ៊ួង សារឿន​ រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *