ព័ត៌មានអន្តរជាតិ

អង់គ្លេសគ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺរបស់ចិន ដោយយកគ្រូបង្រៀនពីតៃវ៉ាន់មកដាក់ជំនួសវិញ…

(ប៉េកាំង)៖ រដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស គ្រោងនឹងបញ្ឈប់វិទ្យាស្ថានខុងជឺ ដែលមានទំនាក់ទំនងជាមួយរដ្ឋចិន ដោយអញ្ជើញអ្នកអប់រំមកពីកោះតៃវ៉ាន់ ដើម្បីផ្តល់កម្មវិធីជំនួសសម្រាប់ការបង្រៀនភាសាចិន-កុកងឺ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

Thank you for reading this post, don't forget to subscribe!

យោងតាមរបាយការណ៍របស់ The Guardian ចក្រភពអង់គ្លេស មានវិទ្យាស្ថានខុងជឺរហូតដល់ ៣០សាខានៅទូទាំងប្រទេស។ ទោះបីជាមានភាពចម្រូងចម្រាសយូរអង្វែងក៏ដោយ ក៏មហាវិទ្យាល័យទាំងនេះនៅតែបន្តបង្រៀនភាសាចិន វប្បធម៌ និងសីលធម៌អាជីវកម្មដល់ប្រជាជនអង់គ្លេស។

កម្មវិធីសិក្សា និងបង្រៀនភាសាខុងជឺ បានទទួលរងការរិះគន់យ៉ាងខ្លាំង ខណៈដែលទំនាក់ទំនងការទូតរវាងចិន និងចក្រភពអង់គ្លេស កាន់តែយ៉ាប់យ៉ឺន។ ទន្ទឹមនឹងនោះ អ្នកធ្វើយុទ្ធនាការបានចោទសួរអំពី ការផ្តល់មូលនិធិ និងនីតិវិធីជួលសម្រាប់កម្មវិធីដើម្បីបង្រៀនភាសាចិន។ ពួកគេក៏បានសង្កត់ធ្ងន់ថា សេរីភាពនៃការនិយាយត្រូវបានរឹតត្បិតនៅក្នុងថ្នាក់រៀនទាំងនេះ ហើយបានរិះគន់វិធីសាស្ត្របង្រៀនភាសាចិនកុកងឺរបស់ចក្រភពអង់គ្លេសថា «ហួសសម័យ»៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង

Back to top button