ចូលរួមលំលែកទុកផង!! កុមារ៉ា ហុង ដែលល្បីលើបណ្ដាញសង្គមហ្វេសនោះពេលនេះបានស្លាប់បាត់បង់ជីវិតហើយ មូលហេតុដោយសារតែ…

ដូចដែលប្រិយមិត្ត​ធ្លាប់បាន​ស្គាល់ប្អូនហុងរួចមកហើយដែល​ល្បីទាំងបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមTiktokនោះ។ ប្អូន​ហុងគឺ​ជាក្មេងអនាថាដែល​ពុំមាន​ទីពឹង​នោះទេ ដោយកាល​ពីមុន​ប្អូន​ហុងត្រូវបាន​គេ​ស្គាល់ដំបូងដោយសារ​តែ​ប្អូន​មានដៃយកម៉ូតូ​គេជិះ និងក្រោយមកល្បីនូវ​វីដេអូ​ដែលប្អូន​ជិះ​ម៉ូតូរ៉ឺម៉ក និងក្រោយៗមកទៀតប្អូន​ត្រូវបាន​គេបញ្ជូន​ឲ្យទៅនៅមណ្ឌលកុមារកំព្រា។

ដោយហេតុ​តែ​ប្អូន​ធ្លាប់តែ​មាន​ជីវិត​រស់នៅ​ដែលពោពេញទៅដោយសេរីភាព​ ប្អូន​មិនអាចរស់នៅក្នុងមណ្ឌលនោះបាន​ទេ​​ ប្អូន​ក៏លួចរត់ចេញ​ហើយត្រឡប់មករស់នៅ​ជីវិត​បែប​សេរីភាព​ និង​ប្រែខ្លួន​ជាក្មេងអនាថាម្ដងទៀត។

ដោយសារ​តែទឹកមុខ និងកាយវិការរបស់​ប្អូន​ហុង មាន​ភាព​ទាក់ទាញ​ ទឹកមុខប្លែកពីគេ និងភាពកំប្លែងរបស់ប្អូន​ទើបធ្វើឲ្យមហាជន​ជាច្រើនស្គាល់ប្អូនហុងស្ទើគ្រប់ៗគ្នា។

ក៏ប៉ុន្តែ​កាលពី​យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយ​មានដំណឹងថាប្អូន​ហុងបានបាត់បង់ជីវិតហើយ។

ហេតុការនេះធ្វើឲ្យមហាជន​លើបណ្ដាញសង្គម​មាន​ការអាណិតអាសូរជាខ្លាំងដល់រូបប្អូនប្រុសនេះបើយោងតាម​ការបង្ហោះលើបណ្ដាញ​សង្គម​ហ្វេសប៊ុកដោយគណនីយឈ្មោះ Zear Tøñg បានបង្ហាញ​ថា ប្អូនហុងបានបាត់បង់​ជីវិត​ហើយ​ដោយសារតែ​ប្អូនឡើង​តោងឡានដឹកម៉ាស៊ីនភ្លើង​ ហើយលោតចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហើយកិនគួរឲ្យអាសូរណាស់។

ដើម្បីជ្រាបកាន់តែច្បាស់​សូមអាន​អត្ថបទពេញខាងក្រោមនេះ៖

“អាហុងទៅហើយ​ Hmmm អស់​កម្ម​ហើយ​ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ​ 🙏

#Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង​ ស្លាប់ដោយសារ​មូលហេតុអ្វី​ 🙏

#លឺពួកម៉ាកប្រាប់ថាវាតោងឡានដឹកម៉ាស៊ីនភ្លើង​ ហើតលត់ចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហើយកិន🙏”

Leave a Reply

Your email address will not be published. Required fields are marked *