សិល្បៈ&កម្សាន្ត

ក្រោយសម្រាលកូនស្រី ស្រាប់តែ នីឡា បញ្ជាក់ថាខ្លួនមានអាការៈបែបនេះទៅវិញ…

ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថាតារាកំប្លែង នីឡា កូនស្រីរបស់លោក តាវ៉ិចទ័រ ដែលជាអ្នកដឹកនាំកម្មវិធីកំសាន្តនោះបានសម្រាលកូនស្រីដ៏ស្រស់ស្អាតមួយរូបកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះប្រកបដោយសុវត្ថិភាពផងដែរ។

Thank you for reading this post, don't forget to subscribe!

ក្នុងនោះផងដែរតារាកំប្លែងរូបនេះពិតជាទទួលបានបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញខ្លួនជាពិសេសនោះគឺស្វាមី និងក្រុមគ្រួសាររបស់អ្នកនាងតែម្ដង។ តែយ៉ាងណាមិញបន្ទាប់ពីសម្រាលកូនស្រីរួចមកនីឡា បង្ហោះសារធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភដោយខ្លួនបានបញ្ជាក់ថាបន្ទាប់ពីសម្រាលកូនស្រីរួចមកគឺមានអារម្មណ៍ដូចបាក់ទឹកចិត្ត។

ដោយ វ៉ាន់ នីឡា បានរៀបរាប់នៅលើ IG Story របស់ខ្លួនយ៉ាងដូច្នេះថា ៖ «អាការក្រោយសម្រាលមានអារម្មណ៍ដូចបាក់ទឹកចិត្ត! ហេតុអីកំពុងតែអត់យល់អារម្មណ៍ខ្លួនឯងពេលនេះ ម៉ាក់ប៉ាក៏នៅជិត ប្ដីក៏នៅក្បែរ បងប្អូនក៏មកលើកទឹកចិត្ត … តែហេតុអីនៅតែមានអារម្មណ៍ហ្នឹងកើតឡើង?»។

អត្ថបទទាក់ទង

Back to top button