ចូលរួមរំលែកទុក្ខផង! ក្រោយពីកុមារា ហុង បានស្លាប់យ៉ាងរន្ធត់មក ស្រាប់តែលោកស្រី ទ្រី ដាណា ពោលពាក្យយ៉ាងកំសត់បែបនេះថា…

គួរឲ្យកំសត់ណាស់ ប្អូនហុងដែល​ជាក្មេងអានាថាគ្មាន​ទីពឹង គ្មានកន្លែងស្នាក់នៅពិតប្រាកដ ភាគច្រើនប្អូន​ហុងគេងនៅលើ​តាមសំយ៉ាបផ្ទះគេ និងគេងនៅលើកង់បីជាដើម។ ក៏ប៉ុន្តែ​កាលពីយប់មិញនេះ​មានដំណឺងថាប្អូន​ហុងបានបាត់បង់ជីវិត​ហើយ​ ដោយសារ​តែប្អូនឡើងតោងឡាន​ដឹកម៉ាស៊ីនភ្លើងហើយលោតចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហើយកិនពីលើគួរឲ្យរន្ធត់។

ក្រោយពីទទួលបានដំណឹងនេះអ្នកស្រីទ្រីដាណាដែលប្រជាជន​ទូទៅស្កាល់ថាជាអ្នកស្រីចិត្ត​ធម៌នោះបាន​ពោលពាក្យយ៉ាងកំសត់បេបនេះថា៖

“ហឹម ចាត់ទុកថាអស់កម្មពារជាតិនេះចុះ អាហុង😥😥😥 ធ្លាប់ឃើញគេបង្ហោះ មើលរូប មើលវីដេអូក្មេងនេះ អាណិតដែរ តែធ្វើម៉េចគាត់ពេញចិត្តសេរីភាព ធ្លាប់ដើរហើរសេរីម្នាក់ឯង ឃើញអង្គការយកទៅចិញ្ចឹមឱ្យរៀនសូត្រ ក៏លួចរត់មកក្រៅដើរសេរីម្នាក់ឯងដដែល។

ឃើញព័ត៍មានថាយប់មិញ គាត់តោងឡានគេលេង ធ្លាក់ស្លាប់😥😥😥 តាមពិត សារជាតិគាត់មិនអាក្រក់ទេ គាត់លួចមូតូ រ៉ឺមកគេ ក៏គ្រាន់ជិះលេងកំដរអារម្មណ៍ មិនដែលយកទៅណាទេ តែធ្វើម៉េច ជីវិតគ្មានគោលដៅ គ្មានមេបា ខ្វះភាពកក់ក្ដៅ។

មិនដឹងថាគាត់មកប្រវត្តិមកពីណា តែផ្ដាំឪពុកម្ដាយគ្រប់រូប គួរមានទំនួលខុសត្រូវលើកូន ចិញ្ចឹមឱ្យដឹងក្ដី កុំឱ្យក្លាយជាក្មេងអនាថា ដូចអាហុងនេះ😥😥😥 សូមឯង ទៅកើតជាតិថ្មី មានក្ដីសុខ មានគ្រួសារដ៏កក់ក្ដៅមួយ🙏”។

Leave a Reply

Your email address will not be published. Required fields are marked *