អនុប្រធាន ភូមិ ម្នាក់ លង់ទឹក ស្លាប់ នៅពេល ទៅ ដាក់មង នៅ បឹង ក្រោយ ផ្ទះ

ខេត្តពោធិ៍សាត់ : អនុប្រធាន ភូមិ ម្នាក់ បាន លង់ទឹក ស្លាប់ គ្រា ដែល គាត់ ទៅ ដាក់មង ដើម្បី ចាប់ ត្រី នៅ ទឹក បឹង ចម្ងាយ ពី ផ្ទះ ប្រមាណ ៧០ ម៉ែត្រ ។ ហេតុការណ៍ នេះ បាន បង្ក ការភ្ញាក់ផ្អើល ឡើង នៅ ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០ នៅត្រង់ចំណុច ទឹក បឹង រូង ស្ថិតនៅ ភូមិ សំ សាន្ដ ឃុំ តា លោ ស្រុក តា លោ សែន ជ័យ នៃ ខេត្តពោធិ៍សាត់ ។


ប្រភពពី អ្នកភូមិ បានឱ្យដឹងថា ជន ដែល លង់ទឹក ស្លាប់ នេះ ឈ្មោះ សួន វឿន ភេទ ប្រុស អាយុ ៦៦ ឆ្នាំមាន តួនាទី ជា អនុ ប្រធានភូមិ សំ សាន្ត និង មាននៅ ភូមិ ឃុំ កើតហេតុ ។ ដោយសារ ជនរងគ្រោះ ទៅ ដាក់មង ដើម្បី ចាប់ ត្រី នៅក្នុង ទឹក បឹង ។ កូនៗ ដោយមាន ការសង្ស័យ បាត់ ឪពុក យូរ មិនឃើញ មក ផ្ទះ វិញ បាននាំគ្នា ទៅរក ក៏ ឃើញ លង់ទឹក ស្លាប់ នៅក្នុង បាត់ទៅហើយ ។


ក្រោយពេល កើតហេតុ សមត្ថកិច្ច បាន ចុះ ពិនិត្យ ធ្វើ កំណត់ហេតុ ប្រគល់ សព ជូន ក្រុមគ្រួសារ សាច់ញាតិ ។ សូមបញ្ជាក់ថា ត្រឹមតែ រយៈពេល ២ ថ្ងៃ នៅក្នុង ខេត្តពោធិ៍សាត់ កើតមាន ករណី លង់ទឹក បណ្ដាលឱ្យ មនុស្ស ២ នាក់ បាន ស្លាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *